Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាត.កម្ម ដោយរឹត.កស.ម្លាប់ស្រីស្នេហ៍ នៅខេត្តពោធិ៍សាត់

spot_img

ពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២២ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ឃាត.កម្ម ដោយធ្វើសកម្មភាពរឹ.ត.កស.ម្លាប់ជនរងគ្រោះដែលជាស្រីស្នេហ៍ រួចយកភួយវេចខ្ចប់បម្រុងលើកដាក់លើម៉ូតូជិះចេញ ប៉ុន្តែត្រូវបានម្ចាស់ផ្ទះសំណាក់មើលឃើញ ក៏ទម្លាក់បង្វេចនោះចោលគេចខ្លួនបាត់ កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ ប្រព្រឹត្តនៅបន្ទប់លេខ៦ ក្នុងផ្ទះសំណាក់យីហោ(យ៉ិនស៊ិនថ្មី)ស្ថិតនៅថ្នល់បំបែក សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឲដឹងថា ជនដៃដល់មានឈ្មោះ ជ្រឹង ហ៊ុន ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ ក្នុងភូមិពាលញែក ២ សង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ចំណែកស្ត្រីរងគ្រោះមាន ឈ្មោះ ជន ស្រីណូ អាយុ ៣៩ ឆ្នាំ នៅក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ជនដៃដល់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ធ្វើការចាប់ខ្លួននៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×