Wednesday, July 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ផ្តល់គោរម្យងារ ជូនឯកឧត្តម ហ៊ុន ណេង ជាសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នេះ បាន ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរម្យងារជូនឯកឧត្តម ហ៊ុន ណេង ជាសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ។

សូមជម្រាបថា ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានខេត្តកំពង់ចាម។

សព ឯកឧត្តម ហ៊ុន ណេង នឹងត្រូវតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា នៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
នៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ សព ឯកឧត្តម ហ៊ុន ណេង នឹងត្រូដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

គួរបញ្ជាក់ថា ក្រសួង ស្ថាប័នរដ្ឋ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ហ៊ុន ណេង ។

ចំណែកឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាបានផ្ញើសាររំលែកទុក្ខជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្រុមគ្រួសារសព ដោយបាននសម្តែងការសោកស្តាយចំពោះមរណភាព របស់ឯកឧត្តម ហ៊ុន ណេង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×