Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន៖ ត្រកូលហ៊ុនគ្រប់ជំនាន់ ស្មោះត្រង់ ចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្គ និងរបបរាជានិយម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាះសារជាថ្មីម្តងទៀត បង្ហាញពីក្តីសោកស្តាយចំពោះមរណភាពរបស់ពឹទ្ធាចារ្យ ហ៊ុន ណេង ដែលជាបងប្រុស និងបានលើកឡើងថា បើទោះបីជាពឹទ្ធាចារ្យ ហ៊ុន ណេង បានចែកឋាន ទៅហើយ ក្តីតែកេរ្តិ៍ឈ្មោះរបស់បង បានស្ថិតនៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច ខណៈព្រះមហាក្សត្រជាទីគោរពសក្ដារៈ បានប្រោសប្រទាននូវគោរមងារសម្រាប់បង គឺជាសម្តេចឧត្តមទេពញាណ ហ៊ុន ណេង។

សម្តេចក៏បានរំលឹកផងដែរថា សម្តេច និងសម្តេចឧត្តមទេពញាណ ហ៊ុន ណេង កាលពីថ្ងៃ២៣ ខែមីនា ឆ្នាំ១៩៧០ ធ្វើបាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារ និងទាមទារប្រគល់តំណែងថ្វាយសម្តេចឪ ដែលទង្វើនេះ បង្ហាញពីការស្មោះត្រង់ ចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្គ និងរបបរាជានិយម។

សម្តេតេជោ ហ៊ុន សែន បានសរសេរក្នុងហ្វេសប៊ុកដូច្នេះថា “បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនានិងព្រះមហាក្សត្រជានិច្ច។ មុននេះបន្តិចព្រះមហាក្សត្រជាទីគោរព សក្ការៈរបស់យើងបានប្រោសប្រទាននូវគោរមងារសម្រាប់បងគឺជា(សម្តេចឧត្តមទេពញាណហ៊ុន ណេង)។ តើបងនៅចាំទេគឺក្បែរកន្លែងតំកល់សពបងនេះហើយ ដែលបងនិងខ្ញុំចូលរួមធ្វើបាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែងថ្វាយសម្តេចឪ យើងវិញកាលពីថ្ងៃ២៣មិនា១៩៧០ដែល ពេលនោះបងអាយុ២០ឆ្នាំឯខ្ញុំអាយុ១៨ឆ្នាំ។

ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួន យើងតែងមានការស្មោះត្រង់ចំពោះ ព្រះមហាក្សត្រចំពោះរាជបល្ល័ង្គនិងរបបរាជានិយម។

ប្អូនជឿជាក់ថាកូនចៅយើងទាំងអស់នឹង ដើរតាមផ្លូវដែលយើងបានដើរកន្លងមកដោយ ធានាដល់កិច្ចការពាររបបរាជានិយមការពារព្រះមហាក្សត្រនិងព្រះរាជបល្ល័ង្ក ដោយការស្មោះត្រង់”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×