សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាចិន ZTE ហាក់ដូចជាកំពុងធ្លាក់ចុះក្នុងស្ថានវិបត្តិធ្ងន់ធ្ងរ ក្រោយពេលត្រូវរដ្ឋការអាមេរិក ដាក់ទណ្ឌកម្មពុំប្រឆាំងនឹងខ្លួន ។
គំរូទូរស័ព្ទកាលីពរបស់ ZTE
ZTE បច្ចុប្បន្នកំពុងលក់ទូរស័ព្ទរាប់លានគ្រឿងនៅអាមេរិក បានបង្ខំចិត្តផ្អាក “បណ្តាសកម្មភាពស្នូល” ក្រោយពេលរដ្ឋការលោក Trump ដាក់បទបញ្ជាហាមឃាត់បណ្តាក្រុមហ៊ុនអាមេរិក លក់បរិក្ខារ ឬផ្តល់សេវាដល់ក្រុមហ៊ុនអេឡិចត្រូនិក ចិនរហូតដល់ឆ្នាំ ២០២៥ ។
តាមក្រសួងពាណិជ្ជកម្មអាមេរិក ZTE រងការចោទប្រកាន់ថា បានបំពានបទបញ្ជាដាក់ទណ្ឌកម្ម របស់អាមេរិក ទៅលើអ៊ីរ៉ង់ និងកូរ៉េខាងជើង ប៉ុន្តែ ZTE តែងបដិសេធការចោទប្រកាន់នេះ ។
តាម CNN ផលិតផលរបស់ ZTE រួមមានទូរស័ព្ទឆ្លាតវៃ និងបរិក្ខារទូរគមនាគមន៍ លែងមានវត្តមានលក់តាមអនឡាញ លើទីផ្សារអាមេរិកតាំងពីថ្ងៃទី ៩ ខែឧសភា ម្លេះ ។
គួររំលឹកថា ZTE និង “អ្នករួមស្រុក” Huawei កំពុងត្រូវអាមេរិកដាក់ទណ្ឌកម្មច្រើនយ៉ាង ក្នុងនោះមានការហាមឃាត់ថ្មីបំផុត គឺមន្ទីរបញ្ចកោណ ពុំអនុញ្ញាតឲ្យផលិតផលរបស់ក្រុមហ៊ុនទាំងពីរដាក់លក់នៅតាមហាងលក់រាយក្នុងមូលដ្ឋានយោធារបស់អាមេរិក នៅទូទាំងពិភពលោក ៕ ចន្ទ្រា