ជីវិតសត្វលោកពិតជាផុយស្រួយណាស់ ហេតុនេះមនុស្សយើងម្នាក់ៗគួរតែខិតខំធ្វើរឿងអ្វីមួយឲ្យបានល្អប្រសើរ សម្រាប់ជីវិតបច្ចុប្បន្ន ជាពិសេសចំពោះអ្នកជាទីស្រលាញ់របស់ខ្លួន ។ តួយ៉ាងដូចជារឿងរ៉ាវដ៏គួរឲ្យស្រណោះមួយ ដែលនារីម្នាក់បង្ហោះសាររៀបរាប់ពីទុក្ខដ៏ក្រៀមក្រំ បន្ទាប់ពីគូដណ្ដឹងរបស់នាងដែលជិតដល់ថ្ងៃចូលរោងការទៅហើយ តែបែរជាគាត់បាត់បង់ជីវិតចាកចោលរូបនាងទាំងអាឡោះអាឡៃបំផុត ។
ជាមួយគ្នានោះផងដែរ គេក៏បានឃើញមានមិត្តភក្តិជាច្រើនរបស់នាង បានចូលខមិនផ្តល់កម្លាំងចិត្តនាងឲ្យព្យាយាមកាត់ចិត្ត ព្រោះគាត់បានលាចាកលោកក្នុងសេចក្តីស្អប់ទៅហើយ ដែលយើងនៅខាងក្រោយទេគួរខិតខំកសាងខ្លួនឲ្យបានល្អ និងព្រមទាំងចូលរួមរំលែកជាច្រើន ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះរបស់នាងឈ្មោះ Sri Pita បានរៀបរាប់ដ៏ក្រៀមក្រំយ៉ាងដូច្នេះថា៖ «លឿនម៉េសឯង ទើបតែយាយគ្នាល្ងាចមិញទេ អូនហាមហើយថាមិនបាច់មកទេយប់ហើយ ហេតុអីក៏លឿនម៉េសបងអើយ សំបុត្រការធ្វើហើយ ថាស្អែកយើងទៅហៅភ្ញៀវទាំងអស់គ្នា តែពេលនេះ គ្មានបងនៅជិតអូនទៀតទេ ម្ចាស់ចិត្ត បងល្អនិងអូនណាស់មិនដែលលប្រកាន់រាល់កំហុសដែលញុមធ្វើទេ បងតែងលើកលែងអោយរហូត» ។ ក្នុងសារបានបន្តថា «យើងជិតដល់ថ្ងៃចូលរោងហើយ ហេតុអីបងទៅចោលលឿនម៉េស ស្រលាញ់ណាស់ ស្រលាញ់ស្មើនិងជីវិត បងតែតែតស៊ូជានិច្ច ដើម្បីរងចាំថ្ងៃមង្គលយើង តែពេលនេះបងទៅចោលអូនហើយ ទៅរហូតគ្មានថ្ងៃត្រលប់ តែ បងនៅក្នុងចិត្តអូនជានិច្ច មនុស្សរបស់អូន បេះដូងអូនស្លាប់ទៅតាមបងហើយ សែនស្រលាញ់ណាស់ម្ចាស់ចិត្តអូន» ។
ទោះយ៉ាងណា នៃការស្លាប់របស់គូដណ្តឹងរបស់នាង ពុំត្រូវបានបញ្ជាក់ថាដោយមូលហេតុអ្វីនោះទេ ៕ ចន្ទី