Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិក នៅថ្ងៃស្អែកនេះ

ភ្នំពេញ ៖ ​ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៦ខែមេសាកន្លងទៅបានចេញសេចក្តីប្រកាសព័ត៌មានថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន និង​សហរដ្ឋអាម៉េរិក នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ទឹកដី​អាមេរិក នា​ថ្ងៃទី​១២-១៣ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​អបអរសាទរ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាម៉េរិក ដែលមាន​វ័យ ៤៥​ឆ្នាំ​មកហើយ​។ កិច្ចប្រជុំ​កំពូល​ពិសេស​នេះ គឺជា​កិច្ចប្រជុំ​កំពូល​ពិសេស លើក​ទី​២ គិតពី​ឆ្នាំ​២០១៦​។​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ក្នុងនាម​ជា​ប្រធាន​អាស៊ាន។

​ក្រសួងការបរទេសបានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំ​អាស៊ាន និង​លោកប្រធានាធិបតី ចូ បៃ​ឌិន នឹង​ពិភាក្សាគ្នា​អំពី​មធ្យោបាយ និង​វិធីសាស្ត្រ​នានា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការក្នុង​វិស័យ​ជាច្រើនរួមមាន ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ សន្តិសុខ សុខភាព​សកល ការផ្លាស់ប្តូរ​បញ្ហា​អាកាសធាតុ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព កិច្ចសហប្រតិបត្តិការ​លំហ​សមុទ្រ ការអភិវឌ្ឍ​ធនធានមនុស្ស ការអប់រំ និង​ចំណងទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជា​ការតភ្ជាប់​ទំ​នាក់​ទំនង​សេដ្ឋកិច្ច ជាដើម​។ ថ្នាក់ដឹកនាំ​អាស៊ាន និង​សហរដ្ឋអាម៉េរិក នឹង​ផ្លាស់ប្តូ​យោបល់​គ្នា​ទៅវិញទៅមកអំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍ និង​កង្វល់​រួម​ផងដែរ​។​

នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​ជា​ប្រវត្តិសាស្ត្រ​នេះ ថ្នាក់ដឹកនាំ​អាស៊ាន និង​សហរដ្ឋអាម៉េរិក នឹងដាក់​ចេញ​នូវ​ទិសដៅ​អនាគ​តនៃ​ទំនាក់ទំនង​រវាង​អាស៊ាន និង​សហរដ្ឋអាម៉េរិក​។ បន្ថែម​ពីនេះ នឹង​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ សម្រាប់​ផលប្រយោជន៍​រួម​ទៅវិញទៅមក នៃ​ប្រជាជន​អាស៊ាន និង​ប្រជាជន​សហរដ្ឋអាម៉េរិក ដើម្បី​បង្កើន​ជំនឿ និង​ទំនុកចិត្ត​គ្នា​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅក្នុង​តំបន់​។​

បើតាមសារលិខិត សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំសូមអរគុណ ឯកឧត្តម ចូ បៃឌិន ប្រធានាធិបតី សហរដ្ឋអាមេរិក ដែលបានផ្ញើលិខិតបញ្ជាក់អំពីគោលបំណងរបស់ ឯកឧត្តម អញ្ជើញខ្ញុំ និងថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែល គ្រោងរៀបចំនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ និងបំណងប្រាថ្នា ក្នុងការពង្រឹងទំនាក់ទំនង អាស៊ាន-សហរដ្ឋអាមេរិក បន្ថែមទៀត ក្នុងពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន ។

ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ យ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ។ ខ្ញុំមានជំនឿថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវកាលានុវត្តភាព ល្អមួយសម្រាប់យើងផ្លាស់ប្តូយោបល់គ្នា ថាតើត្រូវធ្វើយ៉ាងណា ដើម្បីអោយកិច្ចសហប្រតិ បត្តិការអាស៊ាន-សហរដ្ឋអាមេរិក រីកចំរើនទៅមុខបន្ថែមទៀត ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម និងជួបជាមួយឯកឧត្តមដោយផ្ទាល់ នៅរដ្ឋធានី វ៉ាស៊ីនតោន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×