ភ្នំពេញ៖ ការិយាល័យព័ត៌មានរបស់ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានលើកទី២ ស្តីពី «ស្ថានការណ៍វិវឌ្ឍន៍ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន» តាមប្រព័ន្ធវីដេអូ ZOOM នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១០ ព្រឹក (ម៉ោងនៅកម្ពុជា)។
យោងតាមអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សន្និសីទនេះ ក៏ត្រូវបានអញ្ជើញអ្នកសារព័ត៌មាន តំណាងប្រព័ន្ធផ្សព្វផ្សាយនៅអាស៊ាន ក្នុងនេះក៏មាន កម្ពុជាផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី












