Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន វា.យរុញច្រានទាហានរុស្ស៊ី ឲ្យចូលក្នុងប្រទេស ចម្ងាយជាង១០គីឡូម៉ែត្រពីព្រំដែន

spot_img

រដ្ឋធានីគៀវ៖ ក្រុងគៀវ បានអះអាងថា កងទ័ពការពារទឹកដីរបស់ខ្លួន បានវា.យដណ្ដើម ទីក្រុងសំខាន់ៗ នៅភាគខាងជើង ប្រទេសអ៊ុយក្រែន យកមកគ្រប់គ្រងវិញ និងបណ្ដេញកម្លាំងទាហានរុស្ស៊ី ឲ្យវិលត្រឡប់ ចូលទៅក្នុងប្រទេសរបស់ពួកគេ មានចម្ងាយ១០គីឡូម៉ែត្រ ពីព្រំដែន ភាគខាងជើង ប្រទេសអ៊ុយក្រែន។

សារព័ត៌មានចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ថា អ្នកនាំពាក្យ យោធាក្រុងគៀវ បានបញ្ជាក់ថា ទីតាំងជាច្រើន រួមមាន ឆឺកាស្គី ទីស្គី (Cherkaski Tyshky), រុស្គី ទីស្គី (Ruski Tyshki), បូសឆូវ៉ា (Borshchova) និង ស្លូបូហ្សានស្គេ (Slobozhanske) ស្ថិតក្នុងទីក្រុងខាឃីវ បានធ្លាក់មកក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន វិញ។

ដោយឡែក ក្រុមអ្នកវិភាគយោធា បានអះអាងថា កម្លាំងកងទ័ពអ៊ុយក្រែន កំពុងតែបន្ដវាយប្រយុទ្ធគ្នា នៅភាគខាងជើង ប្រទេស ហើយកំពុងតែបន្ដទទួលបានជោគជ័យ ដោយបណ្ដេញកម្លាំងទាហានរុស្ស៊ី ឲ្យវិលត្រឡប់ ចូលទៅក្នុងប្រទេសរបស់ពួកគេ ឃ្លាតពីព្រំដែន ចម្ងាយ១០គីឡូម៉ែត្រ។

វិទ្យាស្ថានសិក្សាសង្គ្រាម Think Tank មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានកត់សម្គាល់នូវប្រភពរបស់រុស្ស៊ី មួយ អះអាងថា កម្លាំងទាហានរុស្ស៊ី ត្រូវបានវាយបក រុញច្រានឲ្យត្រឡប់ចូលទៅក្នុងប្រទេស មានចម្ងាយ១០គីឡូម៉ែត្រ ពីព្រំដែនជាប់ជាមួយនឹងអ៊ុយក្រែន។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បាននិយាយ អំពីការវាយលុក កាលពីយប់មិញ នៅក្នុងសុន្ទរកថា ជាវីដេអូមួយ ខណៈកំពុងតែបន្លឺសំឡេងព្រមានឡើង។ លោកប្រធានាធិបតី បានបញ្ជាក់ថា «ខ្ញុំចង់ដាស់តឿន ដល់ប្រជាជនរបស់យើងទាំងអស់… កុំរំជើបរំជួលអារម្មណ៍ហួសហេតុពេក។ យើងមិនគួរបង្កើតបរិយាកាស ដាក់សម្ពាធខាងសីលធម៌ហួសហេតុ ដោយសារជ័យជម្នះ ដែលត្រូវបានរំពឹងទុក ជារៀងរាល់សប្តាហ៍ និង ជារៀងរាល់ថ្ងៃនោះឡើយ»។

ដោយឡែក សភាជាន់ទាបរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ បានអនុម័ត លើកញ្ចប់ជំនួយ មានទំហំទឹកប្រាក់៣៩,៨ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ នៅក្នុងចំណោមកញ្ចប់ជំនួយ មានទំហំទឹកប្រាក់ដ៏មហាសាលនោះ រួមមាន ចំនួន៦ពាន់លានដុល្លារ សម្រាប់ជំនួយសន្ដិសុខ និង ៨,៧ពាន់លានដុល្លារ សម្រាប់ការបំពេញបន្ថែម លើស្តុកយោធារបស់អាមេរិក ដែលបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន រួចមកហើយ និង៣,៩ពាន់លានផ្សេងទៀត ត្រូវបានផ្តល់ជូន សម្រាប់ការស៊ើបការណ៍សម្ងាត់ និង ការគាំទ្រដល់បេសកកម្មយោធា៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×