ឆ្នាំជូត ៖ ការងារ ដំណើរការជាធម្មតា ពុំមានកើតរឿងអ្វីក្រៅគម្រោង លុយកាក់ ថ្ងៃនេះមានការខាតបង់លុយកាក់ គួរចេះទប់ចិត្តពេលចង់ទិញរបស់អ្វីមួយ។ មនោសញ្ចេតនា មិនល្អងាយកើតមានការឈ្លោះប្រកែក ៕
ឆ្នាំឆ្លូវ ៖ ការងារ ទោះបីមានជួបរឿងរំខានចិត្តមួយចំនួន តែចុងក្រោយគ្រប់បញ្ហាសុទ្ធតែត្រូវបានដោះស្រាយរួចរាល់ ។ លុយកាក់ មានអ្នកជួយដោះស្រាយរឿងលុយកាក់ ។ មនោសញ្ចេតនា គួរមានពេលច្រើនសម្រាប់រឿងមនោសញ្ចេតនា ដើម្បីបញ្ចៀសការប្រេះស្រាំ ៕
ឆ្នាំខាល ៖ ការងារ ល្អប្រសើរ មានឱកាសបានចេញក្រៅរៀនសូត្រជំនាញបន្ថែម ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុក៏ធូរធារ តែគួរវិនិយោគក្នុងទ្រង់ទ្រាយតូច ។ មនោសញ្ចេតនា គួរលៃពេលឲ្យបានច្រើនសម្រាប់ការដើរកម្សាន្តជាមួយគូស្នេហ៍៕
ឆ្នាំថោះ ៖ ការងារ គួរប្រព្រឹត្តទៅយ៉ាងរលូន មានអ្នកជួយជ្រោមជ្រែង ។ លុយកាក់ មិនស្ថិរភាព មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេត រីកចម្រើន ថ្ងៃនេះសមស្របសម្រាប់ការណាត់ជួបមនុស្សដែលខ្លួនស្រឡាញ់ ៕
ឆ្នាំរោង ៖ ការងារ មានការខ្វែងគំនិតគ្នាជាមួយថ្នាក់លើ ។ លុយកាក់ ទទួលបានប្រាក់ចំណេញពីការវិនិយោគ ។ មនោសញ្ចេតនា កើតមានទំនាស់រកាំរកូសចិត្តគ្នា ៕
ឆ្នាំម្សាញ់ ៖ ការងារ មិនត្រូវលោភលន់ ប្រញាប់ប្រញាល់ក្នុងការងារ ចូរគោរពនូវអ្វីដែលកំពុងមាន ។ លុយកាក់ គួរស្វែងយល់ឲ្យល្អិតល្អន់មុនពេលបញ្ចេញប្រាក់វិនិយោគ ។ មនោសញ្ចេតនាត្រូវមានការយោគយល់អធ្យាស្រ័យឲ្យគ្នា ទើបទំនាក់ទំនងមនោសញ្ចេតនារីកចម្រើន ៕
ឆ្នាំមមី ៖ ការងារ ល្អប្រសើរ ពុំមានជួបការលំបាកអ្វីឡើយ។ លុយកាក់ ចាយវាយត្រូវសន្សំសំចៃ បញ្ចៀសត្រូវជំពាក់បំណុលគេ ។ មនោសញ្ចេតនា កើតមានទំនាស់ជាមួយគូស្នេហ៍ ៕
ឆ្នាំមមែ ៖ ការងារ ធ្វើអ្វីត្រូវដាច់ខាត មិនគួរមានភាពអល់អែកនាំឲ្យជួបការបរាជ័យ ។ លុយកាក់ ស្ថិរភាព គួរប្រឹងប្រែងជាងនេះទៀត ទើបប្រភពចំណូលហូរហៀរ ៕
ឆ្នាំវក ៖ ការងារ មានអ្នកចាំកាច់បំបាក់អ្នកពីក្រោយខ្នង ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុល្អ មានឱកាសបានលាភ ។ មនោសញ្ចេតនា បញ្ហាសុខភាពឥទ្ធិពលដល់មនោសញ្ចេតនា ៕
ឆ្នាំរកា ៖ ការងារ ដំណើរការដោយងាយស្រួល និងជោគជ័យគ្រប់យ៉ាង ។ លុយកាក់ មិនត្រូវលោភលន់ហួសក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម ៕
ឆ្នាំចរ ៖ ការងារ កុំឲ្យរឿងផ្ទាល់ខ្លួនឥទ្ធិពលដល់ការងារ គួរសម្រួលផ្លូវចិត្តឲ្យល្អ ។ លុយកាក់ មានអ្នកជួយទំនុកបម្រុងក្នុងបញ្ហាលុយកាក់ ។ មនោសញ្ចេតនា កុំឲ្យរឿងពីក្រៅមកប៉ះពាល់ដល់មនោសញ្ចេតនាអ្នកទាំងពីរ ៕
ឆ្នាំកុរ ៖ ការងារ ទទួលបានលទ្ធផលល្អច្រើន ។ លុយកាក់ មានឱកាសរកប្រាក់ដែលមិត្តភក្តិនាំមកឲ្យ។ មនោញ្ចេតនា ប្រយ័ត្នពាក្យសម្តីកុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ៕