Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​សាលាបឋមសិក្សា​ព្រៃ​តា​ហ៊ូ នៅ​ខេត្តកំពង់ធំ បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក ជេរប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ ត្រូវ​ចាប់ខ្លួន​

spot_img

​កំពង់ធំ​៖ លោក​ឃាង ណាវី ជា​នាយក​សាលាបឋមសិក្សា​ព្រៃ​តា​ហ៊ូ ដែល​បាន​បង្ហោះ​ខ្លឹមសារ​ខំ​មិន ជេរប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ នរោត្តម​សីហមុនី នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨​នេះ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ឃាត់ខ្លួន​យកមក​សាកសួរ​។​

​លោក​វរសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការនគរបាល​ក្រុង​ស្ទឹងសែន បាន​ថ្លែងថា ក្រោម​បញ្ជា​របស់​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក​បាន​ដឹកនាំ​កម្លាំង សហការ​ជាមួយ ផែន​ជំនាញ​សន្តិសុខ ចុះទៅ​ឃាត់ខ្លួន​លោក ឃាង ណាវី អាយុ​៥០​ឆ្នាំ ជា​នាយក​សាលាបឋមសិក្សា​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ដោយសារ​ប្រមាថ​ព្រះមហាក្សត្រ នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​។​

​លោក​វរសេនីយ៍ត្រី បាន​បន្តថា នាយក​សាលាបឋមសិក្សា​ព្រៃ​តា​ហ៊ូ បាន​ប្រមាថ​ព្រះមហាក្សត្រ នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ដែល​បាន​ប្រើ​គណនី​ឈ្មោះ គ្រូ​ប្រពន្ធ​ស ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុងដំណើរការ តាម​នីតិវិធី​ច្បាប់​។​

​បើ​យោងតាម​ការ​ខំ​មិន​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​គ្រូ ប្រពន្ធ​សរ មាន​ខ្លឹមសារ​ថា ” ស្តេច​ចោលម្សៀត ហ៊ាន​រំលាយ​បក្ស CNRP ក្បត់​ឆន្ទៈ​រាស្ត្រ​ជាង​៣​លាន​នាក់ ដើម្បី​បម្រើ​យូ​ន ចិន រួមគ្នា​រំលាយ​ទឹកដី​ខ្មែរ …​។ ពូជ​នរោត្តម ជា​ជន​ក្បត់ជាតិ មាន​សីហនុ …​រណឫទ្ធិ សីហមុនី​…”​។​

​យោងតាម​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ថែម​មាត្រា​កំណត់​ទោស​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ត្រង់​ជំពូក​ទី​១ មាតិកា​ទី​១ នៃ​គន្ថី​ទី​៤ មាត្រា​ស្ទូ​ន​៤៣៧​ថ្មី ដោយបាន​ចែងថា “​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៥​និង​ពិន័យ​ជា​ទឹកប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​។​

​ចំពោះ​នីតីបុគ្គល​ក៏​អាច​ត្រូវបាន​ផ្ត​នា្ទ​ទោស ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×