Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត LEXUS RX300 ព្រលះ​ជាមួយ​រថយន្តក្រុង រិ​ទ្ធ​មុនី រងរបួស​បែកក្បាល​ម្នាក់ រថយន្ត​ខូចខាត​ធ្ងន់ធ្ងរ​

spot_img

​ភ្នំពេញៈ រថយន្ត LEXUS RX300 មួយគ្រឿង​បានទទួល​រង​ការខូចខាត​ដោយ​រួញ​អស់​មួយ​កំណាត់​មុខ ហើយ​អ្នកបើកបរ​បាន​រងរ​បួស​ក្បាល​ធ្ងន់ ក្រោយពី​បើក​បុក​គ្នា​ជាមួយ​រថយន្តក្រុង រិ​ទ្ធ​មុនី យ៉ាង​ពេញទំហឹង​នោះ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ការភ្ញាក់ផ្អើល​នេះ កើតឡើង​នៅវេលា​ម៉ោង​៩៖៤០​នាទី​យប់ ថ្ងៃ​សៅរ៍ ១៣​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨​នេះ ត្រង់ចំណុច​ភ្លើងស្តុប​ផ្លូវ​៥៩៨ កែង​ផ្លូវ​១៨០០ ដែល​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន រិ​ទ្ធ​មុនី ពាក់​ស្លាក​លេខ បាត់ដំបង 3A-0244 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវ​៥៩៨ លុះ​មកដល់​ចំណុចកើតហេតុ ស្តុ​ប​ផ្លូវ​៥៩៨ កែង​ផ្លូវ​១៨០០ រថយន្តក្រុង​ក៏បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ខណៈ​បទ​ជិត​ផុត​ទៅហើយ ក៏​ស្រាប់​តែមាន​រថយន្ត LEXUS RX300 មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2O-0043 បើក​លឿន​ដូច​ហោះ ជ្រុល​ទៅបុក​ចំ​កង់​ឆ្វេង​រថយន្ត​ផ្នែក​ខាងក្រោយ​រថយន្តក្រុង លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស បោក​ក្បាល​នឹង​កញ្ចក់​រងរបួស និង​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​បើក​ទៅមុខ​លែងរួច​។ ចំណែក​រថយន្តក្រុង បាន​ផ្ទុះ​កង់ និង​ខ្ទេច​មួយ​ចំហៀង​ឆ្វេង​ខាងក្រោយ​យ៉ាងដំណំ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​២​គ្រឿង មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅតាម​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×