ភ្នំពេញៈ ប្រមុខការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ឯកសារគោលនយោបាយការពារជាតិ ដែលហៅថា សៀវភៅសការពារជាតិ បានផ្តល់តំលៃនិងអត្ថប្រយោជន៍កាន់តែខ្ពស់ឡើង ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ សម្រាប់មជ្ឈដ្ឋានជាតិមានជាកម្រងផែនការ យុទ្ធសាស្ត្ររយៈពេលវែងដែលគ្របដណ្តប់លើវិស័យការពារជាតិ និងសន្តិសុខ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។

ដូចនេះការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់និងត្រូវអនុលោមទៅតាមគោលនយោបាយនេះ។
ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីចេញផ្សាយជាផ្លូវការសៀវភៅសការពារជាតិឆ្នាំ២០២២ និងការផ្សព្វផ្សាយទូលាយការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ថ្ងៃនេះជាទិវាប្រវត្តិសាស្ត្រថ្មីមួយបន្ទាប់ពីបានខកខានជួបជុំគ្នាអស់រយៈពេលជាង ២ឆ្នាំកន្លងមកហើយ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ជាសកល។ ប្រធានបទមួយសម្រាប់ថ្ងៃនេះ គឺសៀវភៅសការពារជាតិ បានធ្វើឲ្យសម្តេចនឹងឃើញចំណុចចាប់ផ្តើមពីផលលំបាកក្នុងការកសាងគោលនយោបាយការពារជាតិលើកដំបូងនៅក្នុងកាលៈទេសៈកំឆួលនៃភ្លើងសង្គ្រាមនៅកម្ពុជាមិនទាន់បានរលត់ទាំងស្រុងនៅឡើយ។

ម៉្យាងវិញទៀត ការស្វែងរកការគាំទ្រក្នុងការកសាងយុទ្ធសាស្ត្រការពារជាតិបើកជំហរបែបនេះ មិនមែនជាការងាយស្រួលនោះទេ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ឯកសារគោលនយោបាយការពារជាតិ ដែលហៅថា សៀវភៅសការពារជាតិ បានផ្តល់តំលៃនិងអត្ថប្រយោជន៍កាន់តែខ្ពស់ឡើង ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ សម្រាប់មជ្ឈដ្ឋានជាតិមានជាកម្រងផែនការ យុទ្ធសាស្ត្ររយៈពេលវែងដែលគ្របដណ្តប់លើវិស័យការពារជាតិ និងសន្តិសុខ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។ ដូចនេះការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់និងត្រូវអនុលោមទៅតាមគោលនយោបាយនេះ។
គោលនយោបាយការពារជាតិកំពុងក្លាយជាតម្រូវការសំខាន់ និងចាំបាច់សម្រាប់កសាងផែនការយុទ្ធសាស្ត្រផ្សេងៗទៀត ដូចជាផែនការយុទ្ធសាស្ត្រថវិកាប្រចាំឆ្នាំជាដើម ធ្វើយ៉ាងណាឲ្យការរៀបចំធនធានសមស្រប និងឆ្លើយតបទៅនិងផែនការយុទ្ធសាស្ត្រនេះ។
ជាមួយគគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារសៀវភៅសការពារជាតិ ដែលបាបនខិតខំអស់រយៈពេលជាច្រើនខែបាននូវសមទ្ធិផលដ៏មានតម្លៃនេះ និងសូមថ្លែងអំណរគុណចំពោះតួអង្គមួយចំនួនផ្សេងទៀតដូចជា នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាអ្នកផ្តួចផ្តើមតាំងពីដំបូងមក ក្រសួងនិងស្ថាប័នពាក់ព័ន្ធ អង្គការចក្ខុវិស័យអាស៊ី ក្រសួងការពារប្រទេសអូស្ត្រាលីជាដើម ក៏បានផ្តល់នៅទស្សនវិស័យ ជំនួយបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ ក្រុមការងារនៅក្នុងដំណើរការចងក្រងសៀវភៅសការពារជាតិឆ្នាំ២០២២នេះផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ





