Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប ធ្វើតេស្តទឹកខ្មៅលុបមិនជ្រះ ដែលបានបញ្ជាទិញ ពីឥណ្ឌាជាង ៥ ម៉ឺនដប

spot_img

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានធ្វើតេស្តទឹកខ្មៅលុបមិនជ្រះ ដែលបញ្ជាទិញពីប្រទេសឥណ្ឌាជាង ៥ម៉ឺនដប សម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបង្ហាញអំពីគុណភាពនៃទឹកខ្មៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ នៅទីស្តីការ គ.ជ.ប។
ការធ្វើតេស្តទឹកខ្មៅលុបមិនជ្រះ គឺមានការចូលរួមពីតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធផងដែរ។

ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជប បានបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ ក្នុងគោលបំណងដើម្បីបង្ហាញជូនដល់ភាគីពាក់ព័ន្ធអំពីទឹកខ្មៅលុបមិនជ្រះ និងផ្តល់ការសាកល្បងគុណភាពលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតជូនដល់ភាគីពាក់ព័ន្ធ។ ផ្អែកតាមបទបញ្ជានិងនីតិវិធីស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ទឹកខ្មៅលុបមិនជ្រះដែលអាចមើលឃើញច្បាស់ត្រូវបានដាក់បញ្ញត្តិឲ្យប្រើប្រាស់នៅក្នុងការបោះឆ្នោតសម្រាប់បង្ការការបោះឆ្នោតលើសពីមួយដង។

ឯកឧត្តមបានបញ្ជាក់ថា គ.ជ.ប បានទទួលគុណភាពទឹកខ្មៅពីក្រុមហ៊ុនរបស់ឥណ្ឌាចំនួន ៤កម្រិត គឺកម្រិតទី១. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ២០% ។ កម្រិតទី២. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ១៨% ។ កម្រិតទី៣. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ១៥% និងកម្រិតទី៤. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ១០% ។ ដោយពិនិត្យទៅលើលក្ខខណ្ឌបច្ចេកទេស គឺកម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃ ក្រចក និងគល់ត្រចក ព្រមទាំងកម្រិតជាតិស្ងួតលឿនក្នុងបរិយាកាស មិនអាចលាងសំអាតឲ្យបានស្អាតល្អភ្លាមៗ នោះទេ។ ហើយទឹកខ្មៅនេះ មានគុណភាពប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែលគ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចបានទាំងគុណភាពប្រើប្រាស់ និងអាចធានាបានទាំងសុខភាពអ្នកប្រើប្រាស់។ ហើយទឹកខ្មៅលុបលាងមមិនជ្រះនេះ គឺមានសុពលលភាព ៤ខែ គិតចាប់ពីថ្ងៃផលិត៕ រក្សាសិទ្ធិដោយ : ចេស្តារ

spot_img
×