Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមដួង តារា ៖ បាតុកម្មនៅអាមេរិក គឺជាសកម្មភាពធម្មតា នៅក្នុងប្រទេសនេះ

spot_img

អាមេរិក៖ ឯកឧត្តមដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីមានបានមានប្រសាសន៍នៅលើបណ្ដាញសង្គម facebook ផ្ទាល់ខ្លួនថា កាលពីម្សិលមិញ (១២ឧសភា) ខ្ញុំបានទៅកន្លែងស្តូបអនុស្សាវរីយ៍ Washington Monument (ប្រហែល៥នាទីពីជិះឡានពីសណ្ឋាគារខ្ញុំស្នាក់នៅ)។

ឯកឧត្តមបានលើកឡើងទៀតថា ខ្ញុំបានឃើញក្បួនបាតុកម្មតូចមួយនៅជាយសំយ៉ាបវាលស្មៅ ដែលឃើញមានទង់ជាតិតំណាងអោយប្រទេសមួយចំនួន។ ទីនេះហើយដែលក្រុមបាតុករខ្មែរមួយចំនួនតូចមកចូលរួមជាមួយពួកគេ។ បើខ្ញុំឃើញផ្ទាល់នឹងភ្នែកចំនួនអ្នកចូលរួម ក្នុងក្បួនបាតុកម្មចម្រុះជាតិសាសន៍ទាំងអស់អាចមានប្រហែល៥០នាក់។

ការតវ៉ា ការសម្តែងមតិ ឬសកម្មភាពបាតុកម្មនៃពលរដ្ឋមកពីប្រទេសផ្សេងៗ រួមទាំងសកម្មភាពបាតុកម្មប្រឆាំងសហរដ្ឋអាមេរិក គឺជាសកម្មភាពធម្មតាដែលយើងឃើញកើតមានស្ទើររៀងរាល់ថ្ងៃ ជាពិសេសនៅវ៉ាស៊ីនតោន ឌីស៊ី (Washington DC) នេះដែលជាទីកន្លែងរដ្ឋាភិបាល។ ច្បាប់អនុញ្ញាតឲ្យធ្វើមែន ប៉ុន្តែត្រូវមានការទទួលខុសត្រូវខ្ពស់ មិនត្រូវបង្កអោយមានការរំខាន ឬមានបញ្ហាផ្សេងៗប៉ះពាល់ ដល់សុវត្ថិភាពអ្នកដទៃនិងសណ្តាប់ធ្នាប់សាធារណៈឡើយ។

យើងគិតនិងធ្វើអ្វីដែលនាំមកនូវផលប្រយោជន៍ និងការរីកចម្រើនដល់ប្រទេសជាតពិតប្រាកដ ។ សកម្មភាតាមផ្លូវតាមចិញ្ចើមថ្នល់ តាមវាលស្មៅបែបនេះ គឺមិនបាននាំអ្វីល្អដល់ប្រទេសជាតិឡើយ។ បើចង់ជួយជាតិពិតប្រាកដ គឺត្រូវចូលរួមជួយជាតិពិតប្រាកដនៅក្នុងប្រទេស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×