Monday, March 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម វង សូត ៖ យើងត្រូវជឿទុកដាក់ខ្លួនឯង ដោយកុំជឿតាមគេថា

ត្បូងឃ្មុំ ៖ ឯកឧត្ដម វង សូត ថ្លែងថាកម្ពុជាចាប់ផ្តើមពីបាតដៃទទេមកមានអ្វីៗដូចសព្វថ្ងៃនេះ ដោយសារប្រទេសជាតិយើងមានស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច កើតឡើងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំពពេល ស្រុកពញាក្រែក ចំនួន៣២៥នាក់ ក្នុងមកពីគណបក្សសង្រ្គោះជាតិ ចំនួន៥នាក់ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម វង សូត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពពាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ ។

ឯកឧត្ដម វង សូត បានបញ្ជាក់ទៅដល់សមាជិក សមាជិការ របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ សូមកុំជឿការញ៉ុះញ៉ុងរបស់គណបក្សណាមួយឡើយ ដែលតែងតែថាខ្លួនជាអ្នករំដោះជាតិនោះ ពោលគឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងបានស្តារប្រទេសជាតិឲ្យមានការរីកចម្រើន អភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តម បានណែនាំដល់ថ្នាក់ដឹកនាំចុះជួយភូមិ ឃុំ និងប្រធានក្រុមបក្សនៅតាមមូលដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់ និងក្តាប់ឱ្យជាប់នូវព័ត៌មានសមាជិកនៅក្នុងភូមិរបស់ខ្លួន ហើយត្រូវណែនាំឱ្យសមាជិក សមាជិកាបក្សតាមមូលដ្ឋាននីមួយៗ ត្រៀមលក្ខណៈសម្បត្តិក្នុងការទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ជាពិសេសត្រូវត្រៀមឯកសារបម្រើដល់ការបោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណជាដើម។

ឯកឧត្ដម វង សូត បានបន្ថែមទៀតថា ប្រទេសកម្ពុជា យើងបើគ្មានសន្តិភាព គឺយើងគ្រប់គ្នាមិនអាចរកស៊ីចិញ្ចឹមជីវិតបានទេ។ ដូច្នេះ ឯកឧត្ដម អំពាវនាវឲ្យប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជារួមគ្នា រក្សាសន្តិភាពអោយបានហើយដើម្បីរក្សាសន្តិភាពនេះ បានគឺមានតែមធ្យោបាយតែមួយគត់នោះ គឺនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×