Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ ដោយស្រវឹងស្រាទាញកំា.បិតកា.ប់ទៅលើបងប្រុសបង្កើត

spot_img

កំពង់ស្ពឺ ៖ មន្ត្រីនគរបាលស្រុកឧដុង្គ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងអំពើហិ.ង្សា ដោយស្រវឹងស្រាទាញកំា.បិតកា.ប់ផ្គា.ក់ទៅលើបងប្រុសបង្កើត ខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ ប្រព្រឹត្តនៅចំណុចភូមិក្រាំងសោម ឃុំជម្ពូរព្រឹក្ស ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកឧដុង្គបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សឿន ភាក់ ភេទប្រុស អាយុ ៣១ ឆ្នាំ(ជាប្អូនបង្កើត)។ ចំណែកជនរងគ្រោះមានឈ្មោះ សឿន វុត្ថា ភេទប្រុស អាយុ ៣៤ ឆ្នាំ ( ត្រូវជាប្អូនបង្កើត) ។ ពួកគេទាំងពីរនាក់រស់ក្នុងនៅភូមិក្រាំងតាសោម ឃុំជម្ពូរព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង ដើម្បីដោះស្រាយ ចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×