ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះហាងមួយកន្លែង កើតឡើងនៅវេលាម៉ោង ១១:៤០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅនៅចំណុចហាង យូធី ខេធីវី ផ្ទះលេខ២៤ ផ្លូវ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះហាង ទំហំ(៣០ម៉ែត្រ × ២៣ម៉ែត្រ ) ចំនួន០៦បន្ទប់ និងសម្ភារៈខារ៉ាអូខេអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុស្រាប់តែឃើញផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ជាន់ឡៅតឿចេញជាអណ្ដាតភ្លើងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រប់បានក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យចេញជួយបាញ់ពន្លត់តែម្ដង បន្ទាប់មករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានមកដល់ជួយធ្វើការបាញ់ពន្លត់អោយរលត់ទៅវិញជាស្ថាពរមិនរៀលដាលដលផ្ទះអ្នកជិតខាងនោះទេ។
សមត្ថកិច្ចបានអោយដឹងថា ករណីគ្គិភ័យខាងលើបង្កឡើងដោយឆ្លងចរន្តអគ្គិសនីនៅជាន់ឡៅតឿ រថយន្តចេញជួយជាចើ្រនគ្រឿងធ្វើការបាញ់អោយរលត់ទៅវិញជាស្ថាពរមិនរៀលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ខូចខាតដម្ភារៈប្រើប្រាស់នៅជាន់ឡៅតឿទាំស្រុង ក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះ ពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ៕
នៅវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់ ២៣ឡាន ស្មើរនឹង ៩២ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង ០៤ម៉ែត្រ និងរថយន្តក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង មិនបានប្រើប្រាស់ទឹក៕រក្សាសិទ្ធិដោយ ៖ សួង សាម










