Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីស្ដីទី ៖ ជំងឺកូវីដ-១៩ បង្កបញ្ហាសុខភាព និងបណ្ដាលឱ្យមានការបាត់បង់អាយុជីវិតប្រជាជន និងថែមទាំងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ សកម្មភាពអាជីវកម្ម ជាច្រើនស្ទើរគ្រប់វិស័យរងផលប៉ះពាល់

spot_img

បាត់ដំបង​ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី លើកឡើងថា ឆ្នាំ២០២០ និងឆ្នាំ២០២១ គឺជាឆ្នាំដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ ពិភពលោក ក៏ដូចជាកម្ពុជា អាស្រ័យដោយផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈមនិងហានិភ័យជាច្រើនមិនធ្លាប់មានពីមុនមកបណ្តាលមកពីជំងឺកូវីដ-១៩។ ជំងឺនេះ មិនត្រឹមតែបង្កបញ្ហាសុខភាព និងបណ្ដាលឱ្យមានការបាត់បង់អាយុជីវិតប្រជាជន យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ សកម្មភាពអាជីវកម្ម ជាច្រើនស្ទើរគ្រប់វិស័យរងផលប៉ះពាល់ ជាពិសេសវិស័យទេសចរណ៍ ខណៈដែល វិស័យអប់រំក៏រងផលប៉ះពាល់ខ្លាំងដោយសារការបិទសាលារៀន ទោះបីសិស្សនៅត អាចរៀនតាមអនឡាញ។

នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការអគារសិក្សា ០១ខ្នង ០២ជាន់ ១២បន្ទប់ នៅវិទ្យាល័យរុក្ខគិរី ស្រុករុក្ខគិរី ខេត្តបាត់ដំបង​ ។

សម្ដេចក្រឡាហោម នាយករដ្ឋមន្ត្រីស្ដីទី មានប្រសាសន៍បន្តថា ​ដោយ​បានចូលរួមសារជាថ្មីជាមួយបងប្អូន ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្សក្នុងស្រុករុក្ខគិរី ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ តំបន់នេះ ជាសមរភូមិប្រទាញប្រទង់យ៉ាងស្រួចស្រាវ រវាងម្ខាងជាកម្លាំងរដ្ឋាភិបាលដែល គ្រប់គ្រងប្រទេសជាតិ និងម្ខាងទៀតជាកម្លាំងខ្មែរក្រហមដែល​នៅសេសសល់ ដែលធ្វើឱ្យយើងជួបប្រទះនូវសោកនាដកម្ម អសន្តិសុខទទួលរងនូវការបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិ អាយុជីវិតប្រជាពលរដ្ឋ អូសបន្លាយរហូតចុងឆ្នាំ១៩៩៨ ទើបទទួលបាននូវ សន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើម និងអនុវត្តដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ទោះបីយ៉ាង​នេះក៏ដោយតំបន់នេះក៏ នៅជួបប្រទះការលំបាកខ្លាំង ដែលបណ្ដាល​មកពីគ្រោះធម្មជាតិ និងការខ្វះខាត ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជីវភាព​ប្រជាជននៅមានកម្រិតទាប លំបាកក្នុងការទទួល សេវាផ្សេងៗពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះសម្តេចបានផ្តួចផ្តើមស្នើសុំរាជ​រដ្ឋាភិបាល បង្កើតតំបន់នេះទៅជារដ្ឋបាលស្រុកនាឆ្នាំ២០០៩ ដោយផ្តាច់ចេញនូវឃុំព្រៃត្រឡាច និងឃុំព្រែកជីកពីស្រុកមោងឬស្សី និងបានបំបែកជា០៣ឃុំ បន្ថែមទៀតក្នុងពេលបោះ ឆ្នោតឃុំ សង្កាត់អាណត្តិទី៣ ឆ្នាំ២០១២ ធ្វើឱ្យស្រុករុក្ខគិរីបច្ចុប្បន្នមាន០៥ឃុំ។

សម្ដេច មានប្រសាសន៍បន្ថែមថា បន្ទាប់ពីប្រទេសជាតិទទួលបានសន្តិភាពទាំងស្រុងនាចុងឆ្នាំ១៩៩៨ និង បន្ទាប់ពីរដ្ឋបាលស្រុករុក្ខគិរីត្រូវបានបង្កើតឡើង ស្រុករុក្ខគិរីក៏ដូចជាតំបន់នានានៅ ទូទាំងប្រទេស មានការវិវឌ្ឍន៍រីកចម្រើនប្រែប្រួលមុខមាត់ថ្មីទាំងស្រុង។ ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ទំនប់ប្រឡាយ មធ្យោបាយធ្វើដំណើរ ទឹក ភ្លើង សាលារៀន មណ្ឌល សុខភាព មុខរបរ ផ្ទះសម្បែង និងជីវភាពរស់នៅរបស់ប្រជាជនស្រុករុក្ខគិរី កំពុង មានការវិវឌ្ឍន៍ប្រែប្រួល​រីកចំរើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។

សម្ដេចលើកឡើងថា ឆ្នាំ២០២០ និងឆ្នាំ២០២១ គឺជាឆ្នាំដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ ពិភពលោក ក៏ដូចជាកម្ពុជា អាស្រ័យដោយផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈមនិងហានិភ័យជាច្រើនមិនធ្លាប់មានពីមុនមកបណ្តាលមកពីជំងឺកូវីដ-១៩។ ជំងឺនេះ មិនត្រឹមតែបង្កបញ្ហាសុខភាព និងបណ្ដាលឱ្យមានការបាត់បង់អាយុជីវិតប្រជាជន យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ សកម្មភាពអាជីវកម្ម ជាច្រើនស្ទើរគ្រប់វិស័យរងផលប៉ះពាល់ ជាពិសេសវិស័យទេសចរណ៍ ខណៈដែល វិស័យអប់រំក៏រងផលប៉ះពាល់ខ្លាំងដោយសារការបិទសាលារៀន ទោះបីសិស្សនៅត អាចរៀនតាមអនឡាញក្តី។ ឱកាសរកប្រាក់ចំណូល ការងារ និងជីវភាពរស់នៅប្រចាំ ថ្ងៃរបស់ប្រជាជន ក៏ត្រូវរងផលប៉ះពាល់ខ្លាំង ប៉ុន្តែជារួម ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងការប្តេជ្ញាចិត្តខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងភាពស្វាហាប់ជាមួយនឹងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដៃម្ខាងប្រឹងប្រែងប្រយុទ្ធ ប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ តាមរយៈការកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ គួបផ្សំជាមួយវិធាន០៣ គឺការទប់ស្កាត់ និងរុករកការ ឆ្លង ការពង្រឹងសមត្ថភាពព្យាបាលនិងការប្រើប្រាស់ថ្នាំ និងការអនុវត្តដោយហ្មត់ចត់ នូវវិធានការរដ្ឋបាលនិងវិធានការច្បាប់ ដៃម្ខាងទៀតអនុវត្តនូវកញ្ចប់គោលនយោបាយ អន្តរាគមន៍សង្គម និងសេដ្ឋកិច្ច។ ប្រការខាងលើនេះបានធ្វើឱ្យប្រទេសកម្ពុជាក្លាយ ជាប្រទេសមួយក្នុងតំបន់ និងលើសកលលោក ដែលសម្រេចបាននូវការចាក់វ៉ាក់ សាំងជូនប្រជាជនក្នុងកម្រិតមួយខ្ពស់ជាងគេ និងធ្វើឱ្យកម្ពុជាសម្រេចបាននូវភាព សុំក្នុងសហគមន៍នៅត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ សម្រាប់ការការពារអាយុ ជីវិតប្រជាជន និងសម្រាប់ការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចពេញ លេញឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនោះ​ សម្ដេចក្រឡាហោម នាយករដ្ឋមន្ត្រីស្ដីទី មាន​ប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏មានសារៈសំខាន់នៅក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញអនុវត្តកម្មវិធី យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឱ្យ សម្រេចបានលទ្ធផលតាមការរំពឹងចង់បានរបស់ប្រជាពលរដ្ឋ នៅក្នុងបរិការណ៍ ដែលយើងត្រូវបន្តប្រឈមនឹងហានិភ័យ នៃវិបត្តិជំងឺកូវីដ-១៩ រួមជាមួយនឹងកាតព្វកិច្ច ក្នុងការធានាអនុវត្តឱ្យបានជោគជ័យ នៃការបន្តលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ពិសេសគឺការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែល ប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ ការបន្តចាត់តាំងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ខាងមុខ ស្របតាមអាណត្តិ ដែលបានកំណត់គឺជាការអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×