Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ បញ្ជាក់ពីការធ្វើដំណើរនិវត្តន៍ និងអរគុណបងប្អូនខ្មែររស់នៅអាមេរិក និងកាណាដា ដែលមកទទួលសម្តេច

spot_img

វ៉ាស៊ីនតោន, អាមេរិក ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ។

តាមរយៈសារសំឡេងពិសេសនៅយប់ថ្ងៃទី១៤ ខែឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅពេលនេះ សម្តេចកំពុងតែរៀបចំចាកចេញពីទីក្រុងវ៉ាស៊ីនតោន ដើម្បីវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

សារសំឡេងបញ្ជាក់ថា នៅថ្ងៃនេះផងដែរ ក៏ជាថ្ងៃខួបចម្រើនព្រះជន្ម ព្រះវស្សា របស់ព្រះមហាក្សត្រជាទីសក្ការៈ ហើយសង្ឃឹមថា បងប្អូនជនរួមជាតិទទួលបានការឈប់សម្រាកក្នុងរយៈពេលមួយថ្ងៃ ជាពិសេសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលមកទទួលសម្តេច និងជួបសំណេះសំណាលជាមួយសម្តេចយ៉ាងសប្បាយរីករាយ។

សម្តេចពិតជាអរគុណ និងមានមោកនភាពចំពោះបងប្អូនជនរួមជាតិដែលបានរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលមកចូលរួមជាមួយសម្តេចក្នុងភាពថ្លៃថ្នូរដោយមិនធ្វើការតបតណាមួយជាមួយក្រុមអមិត្តដែលតែងបង្កហេតុ។

បើទោះបីជាឧប្បត្តិហេតុបានកើតឡើង ប៉ុន្តែបងប្អូនបានរក្សានៅការអត់ធ្មត់ ហើយសូមបងប្អូនបន្តការអត់ធ្មត់តទៅទៀតជាមួយនឹងសកម្មភាពញុះញង់ វៃប្រហារមកលើបងប្អូន នេះជាឥរិយាបទ នៃភាពជ្រុលនិយមរបស់ពួកក្រុមប្រឆាំងដែលចាត់ទុកថា ជាវីរជននៅពេលដែលគេបានរំលោភបំពានលើច្បាប់ និងបង្ហាញសារជាតិជាអំពើហិង្សាជ្រុលនិយម។

សម្តេចពិតជាមានមោទភាពចំពោះបងប្អូនជនរួមជាតិដែលរស់នៅអាមេរិក និងកាណាដា ដែលរក្សាបាននៅភាពថ្លៃថ្នូរ និងគោរពច្បាប់ នៃសហរដ្ឋអាមេរិក៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×