Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល នៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ឆ្នាំ២០២២ ទស្សនវិស័យរួម

spot_img

ភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន -អាមេរិក ឆ្នាំ២០២២ ទស្សនវិស័យរួម។

យើង ប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកបានជួបជុំគ្នាក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលជាកិច្ចប្រជុំដំបូងមិនធ្លាប់មានពីមុនមកនៅរដ្ឋធានាវ៉ាស៊ីនតោនឌីស៊ី ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។

សង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗ តម្លៃរួម និងបទដ្ឋានដែលមានចែង ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សេចក្តីប្រកាសស្តីពីតំបន់សន្តិភាព សេរីភាព និង អព្យាក្រឹតភាព (ZOPFAN) សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២(UNCLOS) សន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធ នុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (SEANWFZ) និងចក្ខុវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។

សង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតបរិយាកាសសន្តិភាពសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ និង ការពង្រឹងចំណងមិត្តភាពដែលមានស្រាប់ក្នុងចំណោមប្រទេសរបស់យើង ដោយគោរពតាមគោលការណ៍ សមភាព ភាពជាដៃគូ ការពិគ្រោះយោបល់ និងការគោរពគ្នាទៅវិញទៅមក ដែលចង្អុលបង្ហាញដោយគោលការណ៍នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) សេចក្តីប្រកាសអំពីគោលការណ៍សម្រាប់ទំនាក់ទំនងដែល ផ្តល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក (គោលការណ៍ទីក្រុងបាលី)។

ទទួលស្គាល់ថាកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់យើង មិនអាចខ្វះបានចំពោះអាស៊ាន សហរដ្ឋ អាមេរិក និងសហគមន៍អន្តរជាតិទាំងមូល ដោយចាប់ផ្តើមពីកិច្ចសន្ទនាលើកដំបូងរបស់យើងនៅទីក្រុង ម៉ានីល ក្នុងឆ្នាំ១៩៧៧ និងរីកចម្រើនតាមរយៈការចុះហត្ថលេខារបស់សហរដ្ឋអាមេរិកលើសន្ធិសញ្ញ មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៏ ការបង្កើតស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំ អាស៊ាន នៅទីក្រុងហ្សាការតា និងការបង្កើតកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក។

កត់សម្គាល់ថាទាំងចក្ខុវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ សហរដ្ឋអាមេរិកមានគោលការណ៍មូលដ្ឋានពាក់ព័ន្ធរួមគ្នាក្នុងការលើកកម្ពស់និម្មាបនកម្មតំបន់ដែលបើក ចំហ បរិយាប័ន្ន និងផ្អែកលើច្បាប់ ដែលមានអាស៊ានជាចំណុចកណ្តាល រួមជាមួយនឹងដៃគូដែលមានគោលដៅរួមគ្នា។

គូសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការពង្រឹង និងកសាងទំនាក់ទំនងដៃគូសន្ទនាអា ស៊ាន-សហរដ្ឋអាមេរិកឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ដែលយូរអង្វែងមកហើយមិនអាចខ្វះបានចំពោះអាស៊ាន និងសហរដ្ឋអាមេរិក ព្រមទាំងសហគមន៍អន្តរជាតិទាំងមូល ដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ដើម្បីធានាថាទំនាក់ទំនងនៅតែអាចសម្របខ្លួនបាន ដើម្បីឆ្លើយ តបនឹងបញ្ហាប្រឈមថ្មីៗ និងធ្វើកិច្ចសហប្រតិបត្តិការសមស្របនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ដែល ប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកជាសមាជិក។

គូសបញ្ជាក់បន្ថែមទៀតនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និង ស្ថិរភាពក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី រួមមានការគោរពពេញលេញចំពោះដំណើរ ការផ្លូវច្បាប់ និងការទូត ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ស្របតាមច្បាប់អន្តរជាតិ។

យើងសូមប្រកាសដូចតទៅ៖

ក្នុងឱកាសដែលយើងប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅឆ្នាំ ២០២២ – យើងប្តេជ្ញាចិត្តដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាមេរិក ដែលមាន អត្ថន័យ ខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើក ទី១០ នៅខែវិច្ឆិកា ឆ្នាំ២០២២។ យើងទន្ទឹងរង់ចាំការបញ្ចប់ដំណើរការនីតិវិធីចាំបាច់។

ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការកសាងសន្តិសុខសុខភាពកាន់តែប្រសើរឡើង និងការស្ដារឡើងវិញរួមគ្នា

១.យើងគាំទ្រដល់ការស្ដារឡើងវិញពីជំងឺរាតត្បាត និងកិច្ចខិតខំប្រឹងប្រែងសន្តិសុខសុខភាពអាស៊ាន តាមរយៈការពង្រឹងប្រព័ន្ធ និងសមត្ថភាពសុខភាពតំបន់ និងជាតិ ដូចជាតាមរយៈគំនិតផ្តួចផ្តើម អនាគតសុខភាពអាស៊ាន-សហរដ្ឋអាមេរិក និងប្តេជ្ញាផ្ដល់ហិរញ្ញវត្ថុសកលឱ្យបានគ្រប់គ្រាន់ រឹងមាំ និងប្រកបដោយចីរភាព សម្រាប់ការបង្ការជំងឺរាតត្បាត ការត្រៀមខ្លួន និងការឆ្លើយតប រួមទាំងការ គាំទ្រកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តជាមួយធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក។ ក្នុងការស្វាគមន៍ការឧបត្ថម្ភគាំទ្រពីសំណាក់ដៃគូសន្ទនាអាស៊ាន តាមរយៈគំនិតផ្តួចផ្តើមនានា រួម មានភាពជាដៃគូវ៉ាក់សាំងនៃសម្ព័ន្ធចតុភាគី Quad យើងប្ដេជ្ញាសម្របសម្រួលការទទួលបានប្រកប ដោយសមធម៌ក្នុងការទទួលបាននូវឱសថ និងសេវាសុខភាពប្រកបដោយសុវត្ថិភាព ដែលមាន តម្លៃសមរម្យ និងមានគុណភាព ក៏ដូចជាការគាំទ្រការពង្រីកសមត្ថភាពផលិតកម្មប្រកបដោយចីរ ភាពក្នុងតំបន់ និងផលិតផលវេជ្ជសាស្ត្រសំខាន់ៗ រួមទាំងតាមរយៈការផ្ទេរចំណេះដឹងដោយឈរលើគោលការណ៍ការស្ម័គ្រចិត្ត និងយល់ព្រមទៅវិញទៅមក ក្នុងការផ្ដល់ជំនួយបច្ចេកទេស។ យើងប្តេជ្ញាចិត្តក្នុងការវិនិយោគ និងពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការគ្របដណ្ដប់សុខភាព ជាសកល ជាពិសេសការថែទាំសុខភាពបឋម និងការទទួលបានសេវាសុខភាពសំខាន់ៗ ព្រមទាំង ការពង្រីក និងបណ្តុះបណ្តាលកម្លាំងពលកម្មសុខភាពមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់សន្តិសុខ និង សុខភាពក្នុងតំបន់ និងពិភពលោក។

ការពង្រឹងចំណងសេដ្ឋកិច្ច និងការតភា្ជប់

២. យើងប្តេជ្ញាបន្តជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ប្រកបដោយសមភាព បរិយាប័ន្ន និងការ អភិវឌ្ឍប្រកបដោយចីរភាព រួមទាំងតាមរយៈការអនុវត្តផែនការការងារនៃគំនិតផ្តួចផ្តើមការចូលរួម ផ្នែកសេដ្ឋកិច្ចទូលាយ និងកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហរដ្ឋ អាមេរិក និងតាមរយៈការចូលរួមសេដ្ឋកិច្ចសំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

៣. យើងប្តេជ្ញាធ្វើការបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដោយជំរុញវិនិយោគក្នុងគម្រោង ហេដ្ឋារចនាសម្ព័ន្ធដែលមានស្តង់ដាខ្ពស់ តម្លាភាព កាបូនទាប ហើយធន់នឹងអាកាសធាតុ ដែលជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងប្រកបដោយចីរភាព ដែលឆ្លើយតបតាមស្តង់ដាការងារ អន្តរជាតិពាក់ព័ន្ធនឹងការការពារបរិស្ថាន។

៤. យើងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ និងការសម្រប សម្រួលខ្សែច្រវាក់ផ្គត់ផ្គង់សកលដែលធន់ និងការតភ្ជាប់ក្នុងតំបន់ប្រកបដោយភាពរលូន រួមទាំង សម្រាប់ទំនិញសំខាន់ៗដូចជា ការផ្គត់ផ្គង់វេជ្ជសាស្ត្រ ថ្នាំពេទ្យ វ៉ាក់សាំង អាហារ និងផលិតផល កសិកម្ម ទំនិញ ផលិតផលបច្ចេកវិទ្យាខ្ពស់ និងការផ្គត់ផ្គង់ និងសេវាកម្មសំខាន់ៗផ្សេងទៀត ដែល រួមចំណែកដល់ការស្ដារសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់ក្នុងតំបន់។

៥. យើងស្វែងរកការពង្រឹងការតភ្ជាប់ការដឹកជញ្ជូន រួមទាំងកម្មវិធីសម្របសម្រួលការដឹកជញ្ជូនផ្លូវ អាកាស ផ្លូវគោក សមុទ្រ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងគាំទ បច្ចេកវិទ្យាកំពុងកើតឡើង រួមទាំងយានយន្តអគ្គិសនី។

៦. យើងនៅតែប្តេជ្ញាចិត្ត និងវិនិយោគលើវិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន និងសហរដ្ឋអា មេរិក។ យើងនឹងធ្វើជាដៃគូសកម្មក្នុងការពិភាក្សា ដើម្បីពង្រឹងប្រព័ន្ធអភិបាលកិច្ចតំបន់ និងពិភព លោក ហើយយើងទន្ទឹងរង់ចាំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមទាំងតាមរយៈគំនិតផ្តួចផ្តើម ឬក្របខ័ណ្ឌពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ឬរបស់អាស៊ាន។

៧. យើងប្ដេជ្ញាធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពសន្តិសុខតាមអ៊ីនធឺណិត លើកកម្ពស់ចំណេះដឹងឌីជី ថល និងបរិយាបន្ន និងពង្រឹងក្របខ័ណ្ឌ និងគោលនយោបាយដែលជំរុញប្រសិទ្ធភាព នវានុវត្តន៍ ការទំនាក់ទំនង ការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងសមភាព និងវិបុលភាពសេដ្ឋកិច្ច ខណៈពេលផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើការគំរាមកំហែងតាមអ៊ីនធឺណិត និងលើ ក្របខ័ណ្ឌបទប្បញ្ញត្តិ និងស្តង់ដាបច្ចេកទេសដែលការពារទិន្នន័យផ្ទាល់ខ្លួនដោយសារតែបច្ចេកវិទ្យា កំពុងកើតឡើង និងភាពងាយរងគ្រោះរបស់វា។

ជំរុញកិច្ចសហប្រតិបត្តិការលំហសមុទ

៨.យើងកត់សម្គាល់សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិលេខA/RES/ 75/239 សង្កត់ធ្ងន់នៅក្នុងបុព្វបទ លក្ខណៈសកល និងឯកភាពគ្នា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS) ហើយបញ្ជាក់ឡើងវិញថា អនុសញ្ញានេះកំណត់ក្របខ័ណ្ឌ ច្បាប់ដែលសកម្មភាពទាំងអស់នៅក្នុងមហាសមុទ្រ និងសមុទ្រត្រូវតែបានអនុវត្ត និងមានសារៈ សំខាន់ជាយុទ្ធសាស្ត្រជាមូលដ្ឋានសម្រាប់សកម្មភាព និងកិច្ចសហប្រតិបត្តិការជាតិ តំបន់ និង ពិភពលោកក្នុងវិស័យសមុទ្រ ហើយបូរណភាពរបស់វាត្រូវតែរក្សា។

៩.យើងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរបស់យើងក្នុងលំហសមុទ្រ តាមរយៈយន្តការដឹកនាំដោយ អាស៊ាន។ យើងមានគម្រោងបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការ និង ការសម្របសម្រួលក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធ រួមទាំងភ្នាក់ងារអនុវត្តច្បាប់លំហសមុទ្រ ដើម្បី សហការកែលម្អការយល់ដឹងអំពីលំហសមុទ្រ ការស្វែងរក និងការជួយសង្គ្រោះ សន្តិសុខលំហ សមុទ្រ និងទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) តាមរយៈការចែករំលែកព័ត៌មាន ឧត្តម្មានុវត្តន៍ និងជំនាញ ព្រមទាំងជំនួយបច្ចេកទេស ដែលនឹង បំពេញបន្ថែម និងមិនចម្លងយន្តការដែលមានស្រាប់។ យើងក៏ប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងការពារ ស្តារ និងគ្រប់គ្រងបរិស្ថានសមុទ្រប្រកបដោយចីរភាព។

១០. យើងប្ដេជ្ញាចិត្តរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ព្រមទាំងធានាសន្តិសុខ និងសុវត្ថិ ភាពតាមលំហសមុទ្រ រួមទាំងសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរពីលើ និងការ ប្រើប្រាស់សមុទ្រដែលស្របច្បាប់ផ្សេងទៀត និងពាណិជ្ជកម្មតាមលម្ហសមុទ្រស្របច្បាប់ដោយ គ្មានការរារាំង ដូចដែលមានចែងនៅក្នុង UNCLOS) ឆ្នាំ១៩៨២ ក៏ដូចជាការមិនធ្វើយោធាតូបនី យកម្ម និងការអត់ធ្មត់ផ្ទាល់ខ្លួនក្នុងការប្រព្រឹត្តសកម្មភាពផ្សេងៗទៀត។

១១. យើងកត់សម្គាល់អត្ថប្រយោជន៍នៃការមានសមុទ្រចិនខាងត្បូងជាសមុទ្រនៃសន្តិភាព ស្ថិរភាព និង វិបុលភាព។ យើងសង្កត់ធ្ងន់លើសារសំខាន់នៃវិធានការជាក់ស្ដែងដែលអាចកាត់បន្ថយភាព តានតឹង និងហានិភ័យនៃគ្រោះថ្នាក់ ការយល់ច្រឡំ និងការវិនិច្ឆ័យខុស។ យើងបានសង្កត់ធ្ងន់លើ សារសំខាន់នៃការអនុវត្តការកសាងទំនុកចិត្ត និងវិធានការបង្កា ដើម្បីបង្កើនភាពជឿជាក់ និង ទំនុកចិត្តក្នុងចំណោមភាគីផ្សេងៗទៀត ជាដើម។ យើងបានបញ្ជាក់ជាថ្មីថែមទៀតនូវតម្រូវការក្នុងការបន្តការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី ស្របតាមគោលការណ៍ទទួលស្គាល់ជាសកល នៃច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២ ផងដែរ។

១២. យើងបានគូសបញ្ជាក់អំពីសារសំខាន់នៃការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃសេច ក្តីប្រកាសឆ្នាំ ២០០២ ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ទាំងស្រុង។ យើងបានសង្កត់ធ្ងន់លើតម្រូវការដើម្បីរក្សា និងលើកកម្ពស់បរិយាកាសដែលអំណោយផលដល់ ការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) យើងស្វាគមន៍ចំពោះវឌ្ឍនភាព បន្ថែមទៀតឆ្ពោះទៅរកកាបញ្ចប់ឱ្យបានឆាប់នៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ប្រកបដោយប្រសិទ្ធភាពនិងខ្លឹមសារ ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២ ផងដែរ។

ការលើកកម្ពស់ការតភ្ជាប់រវាងប្រជាជននិងប្រជាជន

១៣. យើងប្តេជ្ញាចិត្តវិនិយោគក្នុងការអភិវឌ្ឍមូលធនមនុស្ស ការពង្រឹងអំណាចដល់យុវជន និងក្រុម ងាយរងគ្រោះ ឬក្រុមភាគតិច និងការពង្រឹងទំនាក់ទំនងរវាងប្រជាជនរបស់យើង ក្នុងចំណោម បញ្ហាផ្សេងៗទៀត ក៏ដូចជា គាំទ្រភាសាអង់គ្លេស ជំនាញឌីជីថល ការអប់រំ និងបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិ តវិទ្យា នៅក្នុងតំបន់ រួមទាំងតាមរយៈកម្មវិធីអនាគតប៊ីលាន (Billion Futures Program) និង គំនិតផ្តួចផ្តើមយុវជនអាស៊ីអាគ្នេយ៍វ័យក្មេង (YSEALI)។

១៤. យើងប្តេជ្ញាចិត្តធ្វើការជាមួយដៃគូ រួមទាំងក្រុមហ៊ុន និងសាកលវិទ្យាល័យនានា ដើម្បីបង្កើនលទ្ធភាព ទទួលបានការអប់រំ ខណៈពេលដែលជំរុញឱ្យមានកិច្ចសហការ និងការផ្លាស់ប្តូរក្នុងចំណោម និស្សិត និងកម្មកររបស់យើង។ លើសពីនេះ យើងប្តេជ្ញាចិត្តក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និង កុមារី និងការលើកកម្ពស់សមភាពយេនឌ័រ និងសមភាព តាមរយៈការពង្រឹងការចូលរួមនៅក្នុង យន្តការដឹកនាំដោយអាស៊ាន រួមទាំងតាមរយៈការគាំទ្រកម្មវិធី និងគំនិតផ្តួចផ្តើមយេនឌ័ររបស់ អាស៊ាន។ យើងក៏ប្តេជ្ញាចិត្ត លើកកម្ពស់សិទ្ធិជនពិការ តាមរយៈការគាំទ្រការអនុវត្តផែនការមេ របស់អាស៊ានស្តីពីការពង្រឹងសិទ្ធិជនពិការ។

គាំទ្រការអភិវឌ្ឍអនុតំបន់

១៥ យើងប្តេជ្ញាចិត្តគាំទ្រដល់មជ្ឈភាព និងឯកភាពអាស៊ាន ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍អនុតំបន់ របស់អាស៊ាន។ យើងប្តេជ្ញាចិត្តបន្ថែមទៀត ក្នុងការលើកកម្ពស់ស្ថិរភាព សន្តិភាព វិបុលភាព និង ការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ តាមរយៈគំនិតផ្តួចផ្តើមរួមគ្នាក្រោមភាពជាដៃគូម គង្គ-សហរដ្ឋអាមេរិក (MUSP) ដែលបំពេញបន្ថែមដល់កម្មវិធីមិត្តនៃទន្លេមេគង្គ (Friends ofMekong) និងគាំទ្រដល់ការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងផែនការ

ការងារនៃផ្ដួចផ្ដើមសម្រាប់សមាហរណកម្មអាស៊ាន ឆ្នាំ២០២១-២០២៥។ ១៦. យើងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសមធម៌ រួម ទាំងក្នុងវិស័យបំលាស់ប្តូរថាមពល ការដឹកជញ្ជូន ការការពារបរិស្ថាន ការគ្រប់គ្រងធនធានក្នុងតំបន់ និងការចែករំលែកទិន្នន័យទឹក ស្របតាមនីតិវិធីទិន្នន័យ ការផ្លាស់ប្តូរ និងចែករំលែករបស់គណៈកម្ម ការទន្លេមេគង្គ (PDIES ដោយធ្វើឱ្យស្របនឹងកំណើនអនុតំបន់ជាមួយនឹងការអភិវឌ្ឍដ៏ទូលំ ទូលាយរបស់អាស៊ាន និងលើកកម្ពស់ការបំពេញបន្ថែម និងការរួមបញ្ចូលគ្នារវាងអាស៊ាន MUSP និងយន្តការសហប្រតិបត្តិការមេគង្គដែលមានស្រាប់ផ្សេងទៀត។

ការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់ការច្នៃប្រឌិត

១៧. យើងប្តេជ្ញាចិត្តស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើផ្នែកនៃផលប្រយោជន៍ទៅវិញទៅមក ដូចជា ការផលិតដែលឆ្លាតវៃ ប្រព័ន្ធblockchain ការសម្របសម្រួលពាណិជ្ជកម្ម ការតភ្ជាប់ឌីជី ថល និងពាណិជ្ជកម្មអេឡិចត្រូនិករបស់សហគ្រាសធុនតូច និងមធ្យម សេវាអេឡិចត្រូនិច សេវា ហិរញ្ញវត្ថុឌីជីថល និងការតភ្ជាប់ការទូទាត់ក្នុងតំបន់ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន និងថ្មី ស្របតាមកិច្ចព្រមព្រៀង និងក្របខ័ណ្ឌអាស៊ានដែលពាក់ព័ន្ធ ព្រមទាំងការបង្កើនជំនួយ បច្ចេកទេស សម្រាប់ប្រទេសសមាជិកអាស៊ាន ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងការកសាងសមត្ថ ភាពលើជំនាញឌីជីថល។

១៨. យើងប្តេជ្ញាចិត្តគាំទ្រដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់អាស៊ាន ដើម្បីលើកកម្ពស់ ការបង្កើតនៃសន្តិភាព សុវត្ថិភាព បើកចំហ អន្តរប្រតិបត្តិការ ដែលអាចទុកចិត្តបាន បរិយាបន្ន និង ភាពធន់ប្រព័ន្ធអេកូឡូស៊ី និងបណ្តាញបណ្ដាញបច្ចេកវិទ្យាជំនាន់ទី៥ (5G) បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន និងស្វែងរកវិធី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍន៍ទីក្រុង និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនប្រកបដោយនិរន្តរភាព និងឆ្លាតវៃ រួមទាំងតាមរយៈភាពជាដៃគូទីក្រុងឆ្លាតវៃអាមេរិក-អាស៊ាន (USASCP)។

១៩. យើងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជីវបច្ចេកវិទ្យា កសិដ្ឋានឆ្លាតវៃ ទាំងកសិកម្ម ជាក់លាក់ និងកសិកម្មអាកាសធាតុឆ្លាតវៃ (CSA) វិទ្យាសាស្ត្រចំណីអាហារ ឧតុនិយម មីក្រូ អេឡិចត្រូនិច វិទ្យាសាស្ត្រសមុទ្រ ថាមពល និងលំហអាវកាស។

ការដោះស្រាយបម្រែបម្រួលអាកាសធាតុ

២០. យើងប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការធ្វើការរួមគ្នាដើម្បីជំរុញការរួមចំណែកដែលបានកំណត់តាមថ្នាក់ ជាតិរៀងៗខ្លួន (Nationally determined contributions-NDC)។ យើងបញ្ជាក់ពីតួនាទីសំខាន់ដែលតួអង្គថ្នាក់ក្រោមជាតិដើរតួក្នុងការជំរុញសកម្មភាពអាកាសធាតុ និងមានបំណងសហការគ្ន ក្នុងការផ្លាស់ប្ដូរថាមពលស្អាត រួមទាំងតាមរយៈការផ្តល់ហិរញ្ញប្បទាន និងបច្ចេកវិទ្យា យើង ទទួលស្គាល់ពីសារៈសំខាន់នៃការចាត់វិធានការខ្លាំងក្លាដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតាន នៅទូទាំងពិភពលោក រួមទាំងតាមរយៈកិច្ចខិតខំប្រឹងប្រែងដែលកំពុងដំណើរការដូចជា កិច្ច សន្យាសកលស្ដីពីមេតាន (Global Methane Pledge)។

២១. យើងប្ដេជ្ញាពង្រឹងភាពជាដៃគូរបស់យើង ដើម្បីពង្រឹងសមត្ថភាពរបស់អាស៊ាន ដើម្បីបង្កើនភាព ធន់នឹងគ្រោះមហន្តរាយ និងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ដូចជា ការកើនឡើងនូវកម្រិតទឹកសមុទ្រ ការជន់លិចញឹកញាប់ជាងមុន គ្រោះរាំងស្ងួត និងព្រឹត្តិការណ៍ អាកាសធាតុធ្ងន់ធ្ងរផ្សេងទៀត ការកើនឡើងនៃហានិភ័យអសន្តិសុខទឹក-ថាមពល-ស្បៀងអាហារ និងព្យុះបំផ្លិចបំផ្លាញកាន់តែច្រើនឡើងៗ។

២២. យើងប្ដេជ្ញាលើកកម្ពស់បម្លាស់ប្ដូរថាមពល និងភាពធន់ប្រកបដោយបរិយាបន្ន និងយុត្តិធម៌ តាមរយៈការសម្របសម្រួលការអភិវឌ្ឍន៍ថាមពលស្អាតនិងកកើតឡើងវិញ ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការវិស័យសាធារណៈនិងឯកជន ដើម្បីដោះស្រាយតម្រូវការហិរញ្ញប្បទានអន្តរ កាល រួមទាំងតាមរយៈហិរញ្ញវត្ថុចម្រុះ និងការដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ ដែល បង្កើតថាមពលកាបូនទាប ក្នុងការគាំទ្រដល់ការបង្កើនលទ្ធភាពទទួលបានសេវាកម្មថាមពល និង សន្តិសុខថាមពល រួមទាំងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដូចជាធាតុផ្សំនៃផែនការសកម្មភាព អាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការថាមពល (APAEC) ដែលគាំទ្រដល់ការបង្កើនល្បឿនន ការផ្លាស់ប្តូរថាមពល និងការពង្រឹងភាពធន់នៃថាមពលនៅអាស៊ាន ជាពិសេសបណ្តាញ ថាមពលអាស៊ាន។

២៣. យើងប្តេជ្ញាធ្វើការរួមគ្នាដើម្បីអភិរក្សជីវៈចម្រុះដ៏សម្បូរបែប និងសម្បត្តិធម្មជាតិរបស់អាស៊ាន រួម ទាំងតាមរយៈការទប់ស្កាត់ បញ្ឈប់ និងបញ្ច្រាសការកាប់បំផ្លាញព្រៃឈើ និងការរិចរិលនៃប្រព័ន្ធ អេកូឡូស៊ី ក៏ដូចជាការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗរួមមានព្រៃឈើ និងតំបន់ដីសើម ប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ និងការបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអា ស៊ានសម្រាប់ជីវចម្រុះ (ACB)។

ការរក្សាសន្តិភាព ការកសាងទំនុកចិត្ត

២៤. យើងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយ ក្លេអ៊ែរ និងគ្មានអាវុធប្រល័យលោកដទៃទៀត ដូចដែលបានចែងនៅក្នុងសន្ធិសញ្ញាស្តីពីតំបន់គ្មាន អាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (សន្ធិសញ្ញា SEANWFZ) និងធម្មនុញ្ញអាស៊ាន ដើម្បីពង្រឹងរបប មិនរីកសាយភាយនុយក្លេអ៊ែរ និងការរំសាយអាវុធនុយក្លេអ៊ែរដូចមានចែងក្នុងមាត្រាទីVI នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) និងការប្រើប្រាស់ថាមពលនុយក្លេអ៊ រដោយសន្តិវិធីដូចមានចែងក្នុង NPT មាត្រា IV ។ យើងនៅតែបន្តប្តេជ្ញាចិត្តចំពោះសកលភាវូបនី យកម្មនៃពិធីសារបន្ថែមរបស់ IAEA និងគាំទ្រការអនុវត្តពេញលេញនៃអនុសញ្ញាស្តីពីការហាម ឃាត់ការអភិវឌ្ឍន៍ ការផលិត ការស្ដុកទុក និងការប្រើប្រាស់អាវុធគីមីនិងការបំផ្លាញ (CWC) និង អនុសញ្ញាស្តីពីការហាមឃាត់ការអភិវឌ្ឍន៍ ការផលិត និងការស្ដុកទុកនៃបាក់តេរី (ជីវសាស្ត្រ) និងអាវុធជាតិពុលនិងការបំផ្លាញ (BTWC)។

២៥. យើងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និង ការបង្កើតសន្តិភាពជាអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ យើងបន្តអំពាវនាវឱ្យកូរ៉េខាងជើងគោរពឱ្យបាន ពេញលេញនូវសេចក្តីសម្រេចពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយគិតគូរដល់ការអំពាវនាវរបស់សហគមន៍អន្តរជាតិឲ្យប្រើប្រាស់មធ្យោបាយការទូត និងដើម្បី ផលប្រយោជន៍ ក្នុងការរក្សាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់។

២៦. យើងបន្តតាមដានការវិវត្តក្នុងប្រទេសមីយ៉ាន់ម៉ាដោយក្ដីបារម្ភ។ យើងស្វាគមន៍ការប្តេជ្ញាចិត្តរបស់ មីយ៉ាន់ម៉ាចំពោះមតិឯកច្ឆន្ទប្រាំចំណុចនៃកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ និងទទូចឲ្យមានការអនុវត្តមតិឯកច្ឆន្ទប្រាំចំណុចនេះ ឲ្យបានទាន់ពេលវេលា និងពេញ លេញ។ យើងនឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការសម្របសម្រួលដំណោះ ស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា រួមទាំងតាមរយៈការងាររបស់ បេសកជនពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ក្នុងការកសាងទំនុកចិត្ត និងការជឿទុកចិត្ត ដោយទទួលបានការប្រាស្រ័យទាក់ទងពេញលេញជាមួយគ្រប់ភាគីពាក់ព័ន្ធ និងការផ្តល់ជំនួយ
មនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាប្រកបដោយប្រសិទ្ធភាព ទៅដល់ប្រជាជនដែលមានតម្រូវការ បំផុតដោយគ្មានការរើសអើង។ យើងអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តរបស់យើងចំពោះសន្តិភាព និង ស្ថេរភាព ក្នុងតំបន់ និងបន្តអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងឱ្យមានការដោះលែងអ្នកជាប់ឃុំផ្នែកនយោបាយ រួមទាំងជនបរទេសផងដែរ។ យើងនឹងធ្វើ កិច្ចខិតខំប្រឹងប្រែងរួមទ្វេដងចំពោះដំណោះស្រាយសន្តិភាព នៅមីយ៉ាន់ម៉ា ដែលឆ្លុះបញ្ចាំងផង ដែរនូវការប្តេជ្ញាចិត្តបន្តចំពោះសិទ្ឋមនុស្ស និងសេរីភាពជាមូលដ្ឋាន ដូចបានគូសបញ្ជាក់នៅក្នុង ធម្មនុញ្ញអាស៊ាន។ យើងស្វាគមន៍ការសម្របសម្រួលជិតស្និទ្ឋរបស់បេសកជនពិសេសរបស់ ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ជាមួយបេសកជនពិសេសរបស់អគ្គលេខាធិការអន្តរជាតិ ស្ដីពី មីយ៉ាន់ម៉ា ដើម្បីធានាការធ្វើសំយោគនឹងគ្នា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលមានសារៈសំខាន់ នេះ ។

២៧. ពាក់ព័ន្ឋនឹងអ៊ុយក្រែន ក៏ដូចជាប្រជាជាតិទាំងអស់ យើងបន្តអះអាងជាថ្មីនូវការគោរពរបស់យើង ចំពោះអធិបតេយ្យភាព ឯករាជ្យភាពនយោបាយ និងបូរណភាពទឹកដី។ យើងរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងឱ្យមានការអនុវត្តតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ យើងគូសបញ្ជាក់អំពីសារៈសំខាន់នៃការបញ្ឈប់អំពើប្រទូស្តរាយជាបន្ទាន់ ហើយបង្កើតបរិយា កាសមួយដែលអំណោយផល សម្រាប់ដំណោះស្រាយសន្តិភាព។ យើងគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។ យើងក៏អំពាវនាវផងដែររកមធ្យោបាយឱ្យមានការសម្របសម្រួលដល់ការទទួលបាននូវជំនួយ មនុស្សធម៌យ៉ាងឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងគ្មានការរារាំង សម្រាប់អ្នកដែលត្រូវការ ជំនួយក្នុងប្រទេសអ៊ុយក្រែន និងសម្រាប់ការការពារជនស៊ីវិល បុគ្គលិកមនុស្សធម៌ និងអ្នកដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ។
២៨. នៅពេលដែលយើងបន្តអនុវត្តរបៀបវារៈដ៏មានមហិច្ឆតានេះក្នុងប៉ុន្មានខែ និងឆ្នាំខាងមុខ យើង ទន្ទឹងរង់ចាំនៃការឈានដល់កម្រិតថ្មីមួយនៃកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ និងប្រគល់ភារ កិច្ចទៅរដ្ឋមន្ត្រីរបស់យើងក្នុងការសម្របសម្រួលការអនុវត្តសេចក្ដីថ្លែងការណ៍ទស្សនៈវិស័យរួមនេះ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×