ខេត្តកណ្ដាល ៖ អគ្គិភ័យឆាបឆេះរោងចក្រផលិតក្រដាសជូតមាត់ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល បានរលត់ទាំងស្រុង នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើនស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់១២គ្រឿង ក្នុងនោះមកពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនតេឡា ។គ្រោះថ្នាក់នេះ មិនបានបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ គ្រាន់តែខូចខាតសម្ភារៈអស់មួយចំនួនតែប៉ុណ្ណោះ។
សម្រាប់មូលហេតុវិញ មិនទាន់អាចបញ្ជាក់លម្អិតនៅឡើយទេ ព្រោះកម្លាំងជំនាញកំពុងស្រាវជ្រាវ និងសួរនាំសាក្សី ប៉ុន្ដែគ្រាន់តែបញ្ជាក់ថា ដំបូងឡើងប្រជាពលរដ្ឋឃើញផ្សែងហុយចេញពីឃ្លាំងស្ដុកក្រដាស៕ ដោយ ៖ បញ្ញាស័ក្តិ