Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : បុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិ និងប្រជាជាជន

ភ្នំពេញៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានមានប្រសាសន៍បញ្ជាក់ថា បុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិ និងប្រជាជាជន បន្តអភិវឌ្ឍរីកចម្រើនជឿនលឿនទៅមុខ នៅក្រោមការដឹកនាំដ៏មាន ទេពកោសល្យប៉ិនប្រសប់ និងពោរពេញបទពិសោធន៍ពិតជាក់ស្តែងរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ព្រមជាមួយនឹងការចូលរួមរបស់សមាជិក សមាជិកា និងប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់វណ្ណៈ។

ការបញ្ជាក់របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា តាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សាជុំវិញរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបបញ្ជាក់អំពីគុណភាពនៃការដឹកនាំ ដែលស្តែងចេញតាមរយៈការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមជាមួយនឹងសមត្ថភាពគ្រប់គ្រាន់ និងការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព សុភមង្គល និងវឌ្ឍនភាពជានិរន្តរ៍។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ដំណើរវិវត្តន៍របស់សង្គមកម្ពុជា ត្រូវបានឆ្លុះបញ្ចាំងជា ០៣ ដំណាក់កាល គឺអតីតកាល បច្ចុប្បន្នកាល និង អនាគតកាល ។

១. អតីតកាល និងបច្ចុប្បន្នកាល ត្រូវបានមើលឃើញតាមរយៈសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលដឹកនាំដោយ សម្តចតេជោ នាយករដ្ឋមន្រ្តី រួមជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខិតខំរួមគ្នាសម្រេចបាន ជាអាទិ៍៖ ការរំដោះប្រជាពលជនឱ្យរួចផុតពីការកាប់សម្លាប់របស់របបប៉ុលពត និងការស្រោចស្រង់ប្រទេសជាតិពីការបំផ្លិចបំផ្លាញ, ការបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ និងការបង្រួបបង្រួមទឹកដីក្រោមធ្លុងឯកភាពជាតិតាមរយៈនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ, ការពង្រឹងឯករាជ្យ និងអធិបតេយ្យជាតិ ដោយបង្កើនភាពម្ចាស់ការលើគ្រប់វិស័យ រួមផ្សំនឹងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្ត, ការលើកម្ពស់នូវកិត្តិយស កិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ ដោយបានបោះជំហានដ៏វែងឆ្ងាយចេញពីជាប្រទេសញាំញីដោយសារសង្រ្គាម និងការរត់ភៀសខ្លួន ក្លាយទៅជាប្រទេសដែលផ្គត់ផ្គង់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាតិ និងជាគោលដៅទេសចរណ៍ប្រកបដោយស្នាមញញឹម ហើយថ្មីៗនេះ សម្តេចតេជោ ក៏បាននាំមកនូវមោទនភាពជាតិ តាមរយៈភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិកក្នុងនាម សម្តេច ជាប្រធានអាស៊ានឆ្នាំ ២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា និងជាពិសេសចុងក្រោយ គឺការផ្តល់ដល់ប្រជាជនកម្ពុជានូវការអភិវឌ្ឍលើគ្រប់វិស័យ ដោយបានបើកឱកាស បង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានកម្រិតជីវភាពល្អប្រសើរទ្បើងជាលំដាប់។

២. អនាគតកាល សំដៅដល់បុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិ និងប្រជាជាជន បន្តអភិវឌ្ឍរីកចម្រើនជឿនលឿនទៅមុខ នៅក្រោមការដឹកនាំដ៏មាន ទេពកោសល្យប៉ិនប្រសប់ និងពោរពេញបទពិសោធន៍ពិតជាក់ស្តែងរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ព្រមជាមួយនឹងការចូលរួមរបស់សមាជិក សមាជិកា និងប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់វណ្ណៈ៕ រក្សាសិទ្ធិដោយៈចេស្តារ

×