ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៨ – ២៤ ខែឧសភា ឆ្នាំ២០២២ )។
នៅក្នុងរយៈពេល១សបា្តហ៍ទៅមុខកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិត មធ្យមនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីបង្គួរទៅខ្លាំង ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល៖
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានព៌ ៣៣-៣៥ °C – អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ តែចាប់ពីថ្ងៃ២២-២៤ ខែឧសភា បរិមាណទឹកភ្លៀងនឹងចុះថមថយបន្តិចវិញ ។
២-តំបន់ខ្ពង់រាប៖
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC – សីតុណ្ហភាពអតិបរមា មាន ៣៣-៣៥ ºC – អាចមានភ្លៀងនៅ ក្នុងកម្រិតពិតិចទៅច្រើន លាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ ។
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ºC- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ºC – នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះនៅលើផ្ទៃសមុទក៏អាចមានភ្លៀងផ្គរ រន្ទះ ខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់ផងដែរ ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី