Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ផ្តាំទៅសហរដ្ឋអាមេរិកថា ការគប់ស្បែកជើងមិនមែនជារឿងតូចតាចទេ , តើជនដែលគប់សម្តេចជាសិទ្ធិបញ្ចេញមតិ ឬជាការបង្កអំពើហិង្សា

ភ្នំពេញ ៖ សម្តេចតេជោ ផ្តាំទៅសហរដ្ឋអាមេរិកថា ការគប់ស្បែកជើងមិនមែនជារឿងតូចតាចទេ ហើយបើអាមេរិកចាត់ទុកថានេះជារឿងបញ្ចេញមតិនោះលើពិភពលោកក៍គ្មានច្បាប់ទម្លាប់ទៀតដែរ។ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអាមេរិកគិតគូរឱ្យបានច្បាស់ បើគិតថា ការគប់ស្បែកជើងជាសិទ្ធិបញ្ចេញមតិ នោះលើពិភពលោកលែងមានសណ្តាប់ធ្នាប់ហើយ រួមទាំងនៅកម្ពុជាផង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទាមទារអាមេរិកដាក់ទោសជនគប់ស្បែកជើងលើសម្តេចនោះទេ ប៉ុន្តែច្បាប់របស់អាមេរិកយ៉ាងណា គឺអនុវត្តន៍យ៉ាងនោះទៅ។

សម្តេចតេជោលើកឡើងថា សម្តេចតេជោមិនអោយសហរដ្ឋអាមេរិកចាត់វិធានការផ្លូវច្បាប់លើបុគ្គលដែលយកស្បែកជើងគប់សម្តេចនោះទេ ក៍ប៉ុន្តែសម្តេចតេជោចោទសួរថា ប្រសិនបើសហរដ្ឋអាមេរិកចាត់ទុកថាអំពើហិង្សានោះ ជាការបញ្ចេញមតិ នោះចរន្តបែបនេះនឹងមានគ្រប់ទីកន្លែង។

សម្តេចតេជោ បញ្ជាក់ថាបើនៅសហរដ្ឋអាមេរិក អាចគប់នឹងស្បែកជើងបាន នោះនៅស្រុកខ្មែរក៍ធ្វើបានដែរ ដែលនេះជាការឡងមួយដ៍អាក្រក់ តែសម្តេចតេជោ មិនលើកទឹកចិត្តអោយធ្វើសកម្មភាពសងទៅវិញដូច្នេះទេទេ។

សម្តេចតេជោជឿថាសហរដ្ឋអាមេរិកកំពុងតែធ្វើការស៊ើបអង្កេតហើយ ហើយសម្តេចតេជោមិនទាមទារអោយដាក់ទោសទេ តែអាមេរិកត្រូវធ្វើតាមច្បាប់។

នេះជាសារផ្តាំផ្ញើរដល់ទូតអាមេរិកនៅកម្ពុជា ហើយសម្តេចតេជោ មិនអោយក្រសួងការបរទេសធ្វើកំណត់ទូតទៅសហរដ្ឋអាមេរិកនោះទេ ហើយសម្តេចតេជោបញ្ជាក់ម្តងទៀតគឺមិនអោយចាត់វិធានការផ្លូវច្បាប់លើជននោះទេ។

តាមរយះទស្សនកិច្ចនៅសហរដ្ឋអាមេរិក សម្តេចតេជោលើកឡើងថាការការពារសន្តិសុខសហរដ្ឋអាមេរិកធ្វើបានល្អជាងគេបំផុតលើលោក ហើយសូម្បីតែកងអង្គរក្ស អ្នកបើកទ្វារឡានក៍ជាអាមេរិកដែរ ហើយករណីនេះ នេះជារឿងរបស់សហរដ្ឋអាមេរិកសុទ្ធសាធ ។

សម្តេចតេជោ បញ្ជាក់ម្តងហើយម្តងទៀត គឺអត់សំណូមពរអោយអាមេរិកចាត់វិធានការលើជននោះទេ គឺអាស្រ័យលើច្បាប់អាមេរិក ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×