ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រាប់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅបោះឆ្នោតរួមគ្នាបន្តថែរក្សាសន្តិភាព សមិទ្ធិផលនានា និងការអភិវឌ្ឍ

បន្ទាយមានជ័យ ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យថ្លែងបែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារចូលសម្ពោធអគារសិក្សា ០១ខ្នង ០៦បន្ទប់ និងសមិទ្ធផលនានា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ថ្លែងក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមហាគ្រួសារអ្នកបន្ទាយមានជ័យ ពិសេសអ្នកក្រុងប៉ោយប៉ែតដែលបានរួមគ្នាថែរក្សាបាននូវសុខសន្តិភាព ធ្វើការអភិវឌ្ឍមូលដ្ឋានបានរីកចម្រើន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តថា នយោបាយឈ្នះ ឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញលេញ ហើយសន្តិភាពនេះជាទុនធំណាស់សម្រាប់ការអភិវឌ្ឍន៍ “មានសន្តិភាព មានការវិនិយោគ មានការងារធ្វើ មានចំណូល មានការអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើន” មានផ្លូវទឹក អគ្គិសនី សាលារៀនកូនចៅបានរៀនសូត្រចេះដឹងចូលរួម ជួយសង្គមគ្រួសារចៀសចាកផុតអំពើអបាយ គ្រឿងញៀន។ ល។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តដោយធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់បន្តចូលរួមអនុវត្ត និងផ្សព្វផ្សាយគោលនយោបាយ អភិវឌ្ឍន៍ ឃុំ/សង្កាត់ឆ្នាំ២០២២-២០២៧ ឲ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់គ្រប់មូលដ្ឋាន ចុះសិក្សាស្វែងយល់ពីសុខទុក្ខ និងតម្រូវការ ប្រជាពលរដ្ឋមូលដ្ឋានឲ្យបានកាន់តែច្រើន និងស៊ីជម្រៅ បន្តសកម្មភាពផ្សព្វផ្សាយអប់រំ ប្រជាជនមូលដ្ឋានឲ្យយល់ដឹងពីសារៈសំខាន់នៃព្រឹត្តិការណ៍នយោបាយនានា និងបំផុសចលនាចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្កម រក្សាបានភាពស្ងប់ស្ងាត់ ហ្នឹងនរ មិនជ្រួលច្របល់ តាមឧបាយកលចិត្តសាស្រ្តរបស់ពួកក្រុមអគតិ ដែលតែងតែបំពុលបរិយាកាសសង្គម និងការបោះឆ្នោត បន្តរួមគ្នាផ្សព្វផ្សាយសកម្មភាពនានា និងសមិទ្ធិផលថ្មីៗ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា រក្សាសាមគ្គីផ្ទៃក្នុង បន្តគោរពតាមនីតិវិធីនិងច្បាប់បោះឆ្នោត ជំរុញប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅបោះឆ្នោតរួមគ្នា បន្តថែរក្សាសន្តិភាព សមិទ្ធិផលនានា និងការអភិវឌ្ឍ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

ចូលមើលព័ត៌មានថ្មីៗបន្ថែម