Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ផ្តល់អនុសាសន៍ ៦ចំណុច ដល់ស្ត្រី ដើម្បីឈានឆ្ពោះទៅកាន់ការងារបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដំណាក់កាលទី១ របស់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលមានសមាសភាពចូលរួមពីស្ត្រី ចំនួន ជិត ២០០នាក់ មកពីទូទាំប្រទេស នារសៀស ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ តាមរយៈ ប្រព័ន្ធ Zoom នៅរាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរ ដល់នារីគ្រប់លំដាប់ថ្នាក់នៃរាជធានី ខេត្ត ដែលបានបំពេញការងារកន្លងមកទទួលបានយ៉ាងល្អប្រសើគួរជាទីមោទនៈ ទាំងការងារស្នូល ក៏ដូចជា ការងារបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងយុទ្ធនាការនៃការចាក់វ៉ាក់សាំងជាដើម ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀថា ពេលវេលានៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ កាន់តែខិតជិតមកដល់ លោកជំទាវក៏បានសំណូមពរដល់បងប្អូននារីត្រូវយកចិត្តទុកដាក់លើការងារចាំបាច់ចំពោះមុខមួយចំនួនដូចខាងក្រោម៖

១)បន្តផ្សព្វផ្សាយ ឲ្យបានទូលំទូលាយទៅដល់សមាជិកបក្ស សមាជិកក្រុមគ្រួសារ មិត្តភ័ភ្រ អំពីកម្មវិធី នយោបាយ សេចក្តីសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល ពិសេស ក្នុងដំណាក់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

២)ផ្សព្វផ្សាយអំពីគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឱ្យអង្គការចាត់តាំងរបស់ខ្មែរក្រហមត្រូវរលំរលាយទាំងស្រុង ទាំងខាងនយោបាយ ទាំងយោធា បង្កើតបាននូវសុខសន្តិភាពនិងការអភិវឌ្ឍចាប់តាំងពីចុងឆ្នាំ១៩៩៨ មកនិងបានស្ដារ កសាងវិស័យ សេដ្ឋកិច្ច សង្គមកិច្ចឱ្យមានការប្រែប្រួល និងរីកចម្រើនជាបន្ដបន្ទាប់រហូតដល់បច្ចុប្បន្ន ។

៣) ខិតខំប្រព្រឹត្តអំពើល្អ ចៀសវាងការធ្វើឲ្យខុសឆ្គង ដឹកនាំនិងចូលរួម អនុវត្តឱ្យបានល្អនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បន្តជម្រុញប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាននិងដូសជំរុញនិង អនុវត្តវិធានការបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ។

៤) ណែនាំឲ្យក្រុមគ្រួសារ និងសាច់ញាតិ មិត្តភ័ក្តិព្រមទាំងប្រជាពលរដ្ឋត្រៀមរាល់ឯកសារសម្រាប់ការបោះឆ្នោត ចងចាំនូវលេខរៀងតាម ឃុំ/សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោត និងរូបសញ្ញារបស់គណបក្ស របៀបគូសសន្លឹកឆ្នោត និងសម្របសម្រួលឲ្យសមាជិកបក្សទាំងអស់បានទៅបោះឆ្នាតគ្រប់ៗគ្នា ស្របតាមទិសស្លោក “អរគុណសន្តិភាព សមាជិកបក្សម្នាក់ ឆ្នោតមួយសន្លឹក” ។

៥) ត្រៀមលក្ខណៈសម្បត្តិដើម្បីចូលរួមសង្កេតការនិងសង្កេតការនៅថ្ងៃបោះឆ្នោតនិងត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់នូវច្បាប់ ក្រមសីលធ៌មនិងនីតិវិធីកំណត់ដោយ គ.ជ.ប ស្តីពីការបោះឆ្នោត ។

៦) អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធានាគ្រប់គ្រងសភាពការណ៍ក្នុងភូមិសាស្ត្ររៀងៗខ្លួន ដោយត្រូវប្រកាន់យក នូវភាពអព្យាក្រឹត្យភាព ការពារគ្រប់សកម្មភាពរបស់គណបក្សនយោបាយ ហើយមន្ត្រីនយោបាយទាំងអស់ ក៏មិនត្រូវប្រើធនធានរបស់រដ្ឋដើម្បីបម្រើសកម្មភាព នយោបាយដែរ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×