Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេល​មាន​ភ្លៀង​នាំគ្នា​ជ្រក​ក្រោម​ដើមឈើ រន្ទះបាញ់​ស្លាប់​២​នាក់ និង រងរបួស​៣​នាក់

spot_img

​​ខេត្តឧត្ដរមានជ័យ​៖ ថ្ងៃអាទិត្យ ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​រសៀល មាន​ករណី​រន្ទះបាញ់​ប្រជាពលរដ្ឋ នៅ​ចំណុច​វាលស្រែ​ទ័ព​សៀម ស្ថិតនៅ​ខាងកើត ភូមិ​ត្បែង​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្ដរមានជ័យ បណ្តា​យ​ឲ្យ​ស្លាប់​២​នាក់ និង​រងរបួស ៣​នាក់​។​

​លោក​វរសេនីយ៍ត្រី ឃុ​ល ភិន អធិការរង​នគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ ត្រួតពិនិត្យ​ជនរងគ្រោះ ៖១ ឈ្មោះ សុង ម៉ៅ ភេទ​ប្រុស អាយុ​៣២ ឆ្នាំ រស់នៅ​ភូមិ​ត្បែង​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ស្លាប់​នៅនឹងកន្លែង ២ ឈ្មោះ ឈៀ​ត ជួប ភេទ​ប្រុស អាយុ​២៥ ឆ្នាំ រស់នៅ​ភូមិ​ត្បែង​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ស្លាប់​នៅនឹងកន្លែង ត្រូវជា​កូន ៣ ឈ្មោះ សែ ឈៀ​ត ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ រស់នៅ​ភូមិ​ត្បែង​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល រងរបួស ត្រូវជា​ឪពុក ៤ ឈ្មោះ ឈៀ​ត ណាន់ ភេទ​ប្រុស អាយុ ១៥ ឆ្នាំ រស់នៅ​ភូមិ​ត្បែង​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល រងរបួស ត្រូវជា​កូន ៥ ឈ្មោះ ម៉ោញ ម៉េ​ត ភេទ​ប្រុស អាយុ ៣១ ឆ្នាំ​ ​រស់នៅ​ភូមិ​គោក​ឪឡោក ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល រងរបួស​។​

​លោក​វរសេនីយ៍ត្រី​បាន​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​អាក្រក់​នេះ​ឡើង ក្នុងពេលដែល​ជនរងគ្រោះ​ទៅ​ភ្ជួរស្រែ ហើយ​មាន​ភ្លៀង​ធ្លាក់ ក៏​នាំគ្នា​ទៅ​ជ្រក​ក្រោម​ដើមឈើ ក៏ត្រូវ​រន្ទះបាញ់​ស្លាប់ និង​របួស​តែម្តង​។ ករណីនេះ​ជនរងគ្រោះ បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ ចំណែក​សព​បានប្រគល់​អោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី​។​

​ក្នុងនោះ លោក​ឃិន ញាន អភិបាលរង​ខេត្ត លោក ហាំង ម៉េង អភិបាលស្រុក បាន​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា ជូន​ដល់​គ្រួសារ​រងគ្រោះ​ចំនួន ២​គ្រួសារ ៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×