Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តព្រះសីហុន មើលមិនឃើញ​កំហុសរបស់ជនជាតិចិន កំពុងអុកឡុកខេត្តព្រះសីហនុ ដោយសរសេរឈ្មោះស្លាកយីហោហាង ​ខុសអក្ខរ៉ាវិរុទ្ធយ៉ាងធ្ងន់ធ្ងរ

ព្រះសីហនុ៖ក្រុមជនជាតិកំពុងអុកឡុកនៅខេត្តព្រះសីហនុ ដោយនាំគ្នាបើកហាងរកស៊ី ដោយក្នុងនោះ គេសង្កេតឃើញថា ស្លាកយីហោហាងរបស់ជនជាតិចិនទាំងនោះ សរសេរអក្សខ្មែរមិនត្រឹមត្រូវក្បូនខ្នាតខ្មែរឡើយ គឺពួកគេបានសរសេរខុសតែម្តង ក្នុងក្រឡៃអក្សរសាស្រ្តខ្មែរ។

រូបថតនៃស្លាកយីហោហាងទាំងនោះ ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ថតហើយបង្ហោះចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុកនានា ហើយក៏ការផ្ទុះការរិះគន់ផងដែរ ចំពោះអាជ្ញាធរខេត្តទេសចរណ៍មួយ​ដែលមិនបានយកភ្នែកមើល ឬក៏មើលមិនឃើញ?

អ្នកលេងហ្វេសប៊ុក បាននិយាយតៗគ្នា លើបណ្តាញសង្គមរបស់ខ្លួនថា នៅខេត្តព្រះសីហនុ គេបានសង្កេតឃើញថា ជនជាតិចិន កំពុងតែមានការកើតឡើង ជារៀងរាល់ថ្ងៃ ហើយហាងលក់ដូរផ្សេងៗ ក៏មានការកើនឡើងជាដើមប្រជាពលរដ្ឋ និងអាជ្ញាធរ បានជួលឬលក់ ទៅឲ្យជនជាតិចិន ។ រយៈពេលចុងក្រោយនេះ ជនជាតិចិនត្រូវបានគេចាត់ទុកថា ជាជនជាតិបរទេសលំដាប់លេខ១ ដែលមករស់នៅ និងរកស៊ី ក្នុងខេត្តព្រះសីហនុ ច្រើនជាងគេ ។

ក្នុងនោះដែលមហាជនបានឃើញជនជាតិចិនបើករបររកស៊ីជាច្រើនមានទាំង កាស៊ីណូ ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានជាដើម ។

ថ្មីៗនេះផងដែរមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះរូបដែលបង្ហាញពីឈ្មោះភោជនីយដ្ឋានដែរសរសេរជាភាសាខ្មែរតែសរសេរខុសច្រើនស្ទើរតែអានមិនយល់ ។ ដូចជា ឈ្មោះភោជនីយដ្ឋាន គេសរសេរជា “ភោជនីយដ្​ឋានបងប្​អូនចិន” និងស្លាកយីហោមួយទៀត “ភោជនីយដ្​ឋាន” និង”ទិពា មាន់មួយ”។

ចំពោះការសរសេរអក្សររបស់ខ្មែរមិនត្រូវបែបនេះត្រូវបានមហាជនមួយចំនួយរិះគន់ថា បើជនជាតិចិននៅតែសរសេរអក្សរខ្មែរនៅតាមភោជនីយដ្ឋានខុសបែបនេះនោះអក្សរខ្មែរនិងបាត់បង់បន្តិចៗព្រោះតែចិន យកទៅកែរច្នៃអីចឹង ។

មហាជនបានស្នើសុំឲ្យអាជ្ញាធរក្នុងខេត្តព្រះសីហនុគួតែពិនិត្យនិងណែនាំឲ្យជនជាតិចិនសរសេរអក្សរខ្មែរនៅតាមឈ្មោះស្លាកយីហោផ្សេងៗឲ្យបានត្រឹមត្រូវផង ព្រោះវាធ្វើឲ្យធ្លាក់ចុះនូវអក្សរខ្មែររបស់យើងព្រោះតែការកែច្នៃពីជនបរទេស ៕ ដោយ៖បញ្ញាស័ក្តិ

×