ឆ្នាំជូត ៖ ការងារ អំណោយផលល្អបំផុត, ទោះបីមានសម្ពាធច្រើន តែគ្រប់យ៉ាងសុទ្ធតែត្រូវបានដោះស្រាយរួចរាល់ ។ លុយកាក់ មានសម្រាប់ដំណើរផ្លូវឆ្ងាយ ។ មនោសញ្ចេតនា គួរលៃពេលឲ្យបានច្រើនសម្រាប់ការនៅក្បែរមនុស្សដែលអ្នកស្រឡាញ់៕
ឆ្នាំឆ្លូវ ៖ ការងារ ដំណើរការដោយជោគជ័យ ពុំជួបបញ្ហាណាមួយឡើយ ។ លុយកាក់ មានអ្នកជួយទំនុកបម្រុង។ មនោសញ្ចេតនាថ្ងៃនេះក៏ជាថ្ងៃប្រសើរសម្រាប់ការបង្ហាញទឹកចិត្តចំពោះមនុស្សដែលអ្នកប៉ងយកជាគូគាប់៕
ឆ្នាំខាល ការងារ គ្រប់យ៉ាងមិនសម្រេចតាមបំណង តែដោយសារមានអ្នកជួយយកអាសា ហេតុនេះ រាល់បញ្ហាក៏អាចដោះស្រាយបានមួយចំណែកធំ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត៕
ឆ្នាំថោះ ៖ ការងារ ប្រព្រឹត្តទៅដូចគម្រោងដែលអ្នកបានគូសវាស ។ លុយកាក់ ប្រសិនចង់វិនិយោគ ឬពង្រីកជំនួញអ្នកគួរសាកសួរយោបល់គ្រប់គ្នាមុននឹងសម្រេចបោះទុន ។ មនោសញ្ចេតនា ល្អប្រសើរ អ្នកនៅលីវនឹងរកឃើញគូព្រេង ៕
ឆ្នាំរោង ៖ ការងារ ដំណើរការជាប្រក្រតី ពុំមានរឿងកើតឡើងក្រៅពីបំណង ។ លុយកាក់ មានត្រូវចំណាយពាក់ព័ទ្ធដល់បញ្ហាសុខភាពរបស់សាច់ញាតិក្នុងគ្រួសារ ។ មនោស្សញ្ចេតនា មិនល្អ ទំនាស់កើតមានជាញឹកញាប់ ៕
ឆ្នាំម្សាញ់ ៖ ការងារ រឿងផ្ទាល់ខ្លួនឥទ្ធិពលច្រើនដល់ការងាររបស់អ្នក ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនល្អ ប្រយ័ត្នត្រូវក្ស័យធន។ មនោសញ្ចេតនា មិនគួរទាមទារខ្ពស់ពេកក្នុងរឿងមនោសញ្ចេតនា ៕
ឆ្នាំមមី ៖ ការងារ មានអ្នកជួយជ្រោមជ្រែង នាំឲ្យគ្រប់យ៉ាងប្រព្រឹត្តទៅដោយងាយស្រួល ។ លុយកាក់ មិនត្រូវប្រញាប់ប្រញាល់បញ្ចេញទុនវិនិយោគ គួរថ្លឹងថ្លែងឲ្យម៉ត់ចត់សិន ។ មនោសញ្ចេតនា គួរមានសម្តីផ្អែមល្ហែមចំពោះគូស្នេហ៍ បញ្ចៀសការរកាំរកូសចិត្តនឹងគ្នា ៕
ឆ្នាំមមែ ៖ ការងារ ថ្ងៃនេះទោះបីមានរឿងសប្បាយចិត្តដោយត្រូវបានអ្នកជុំវិញវាយតម្លៃអ្នកខ្ពស់ តែភ័ព្វសំណាងពុំទាន់មកដល់ ប្រយ័ត្នមានគូប្រជែងលបកាច់បំបាក់ ។ លុយកាក់ មិនល្អប្រសើរ ចំណូលមិនស្ថិរភាព ។ មនោសញ្ចេតនា មិនគួរអល់អែក ត្រូវដាច់ខាតដោះស្រាយរាល់បញ្ហាក្នុងរឿងមនោសញ្ចេតនារបស់អ្នក ៕
ឆ្នាំវក ៖ ការងារ រាំងស្ទះ ជួបការលំបាក ឧបសគ្គច្រើន ។ លុយកាក់ថ្ងៃនេះមានឱកាសរកចំណូលធំ តែមិនត្រូវប្រញាប់ប្រញាល់ពេក គួរធ្វើដំណើរការសន្សឹមៗ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល៕
ឆ្នាំរកា ៖ ការងារ ងាយត្រូវគេចាក់រុក ដណ្តើមស្នាដៃរបស់អ្នក ។ លុយកាក់ ជាថ្ងៃមិនសមស្របសម្រាប់ការបញ្ចេញប្រាក់វិនិយោគ។ មនោសញ្ចេតនា មានបញ្ហាអាក់អន់ចិត្ត នឹងគ្នាតិចតួច ៕
ឆ្នាំចរ ៖ ការងារ ត្រូវប្រមូលផ្តុំធ្វើការងាររបស់ខ្លួន កុំលូកលាន់កិច្ចការអ្នកដទៃ ។ លុយកាក់ មានរឿងសប្បាយ និងមិនសប្បាយអំពីបញ្ហាលុយកាក់ ។ មនោសញ្ចេតនា មានទំនាស់ ការឈ្លោះប្រកែកគ្នា ៕
ឆ្នាំកុរ ៖ ការងារ រីកចម្រើនល្អ មានឱកាសឈានឡើងក្នុងមុខតំណែង ។ លុយកាក់ ការងារល្អ ហេតុនេះចំណូលក៏កើនខ្ពស់ ។ មនោសញ្ចេតនា គួរមានពេលដើរកម្សាន្តរួមគ្នាជាមួយគូស្នេហ៍ដើម្បីរឹតចំណងស្នេហ៍ឲ្យកាន់តែកក់ក្តៅ ៕