Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលតម្កល់ទោសបុរសជាប់ចោទម្នាក់ ជាប់គុក ៥ ឆ្នាំ ពាក់ព័ន្ធនឹងការរួមភេទជាមួយសង្សារ

spot_img

ភ្នំពេញ : តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២នេះ បានប្រសាលដីការតម្កល់ទោស ពិរុទ្ធជនម្នាក់ ជាប់គុកកំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរួមភេទ ជាមួយក្មេងស្រីម្នាក់ អាយុ១៤ ឆ្នាំ ដែលត្រូវជាគូសង្សា ប្រព្រឹត្តនៅភូមិដោះក្រមុំ សង្តាត់សុខុដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី កាលពីអំឡុង ឆ្នាំ ២០១៩។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ទណ្ឌិតម្នាក់នេះ មានឈ្មោះ ធឿន ម៉េងធ័ង ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិដោះក្រមុំ សង្តាត់សុខុដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

ចំណែកឯ ជនរងគ្រោះមានអាយុ ១៤ ឆ្នាំ មានទីលំនៅ នៅក្នុងភូមិ-ឃុំ-ស្រុក និង ខេត្តជាមួយគ្នា នឹងឈ្មោះ ម៉េងធ័ង។

នៅក្នុងសំណុំរឿងនេះ ទណ្ឌិត ម៉េងធ័ង ត្រូវបានសាលាដំបូងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ ពិន័យជាប្រាក់ចំនួន ១២ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ : « រួមភេទជាអនិតិជនក្រោមអាយុ១៥ឆ្នំា « តាមមាត្រា ៤២ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទ ។

គាត់បានប្តឹងឧទ្ធរណ៍ តែតុលាការឧទ្ទរណ៍ខេត្តត្បូងឃ្មុំ បានតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ៦ ឆ្នាំ មកនៅជាន់គុកកំណត់ ៥ ឆ្នាំវិញ។ គាត់ក៏ប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។

ទណ្ឌិត ម៉េងធ័ង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៩ នៅភូមិដោះក្រមុំ សង្តាត់សុខុដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕
រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×