Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកទំនិញ បើកទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវ ខ្ទាតទៅផ្លូវម្ខាងទៀត ត្រូវរថយន្តកូរ៉ូឡា បើកទៅបុ.កបណ្តាលឲ្យខ្ទេ.ចមួយកំណាត់មុខ

spot_img

ភ្នំពេញ ៖ រថយន្តដឹកទំនិញមួយគ្រឿងមិនចាំផ្លាកលេខ បើកទៅបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទា.តទៅផ្លូវម្ខាងទៀត ត្រូវរថយន្តកូរ៉ូឡាបើកទៅបុ.កពេញទំហឹង អូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យរថយន្តខ្ទេ.ចមួយកំណាត់មុខ ចំណែកឯរថយន្តដឹកទំនិញ អ្នកបង្កបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តដឹកទំនិញមួយគ្រឿង មិនចាំផ្លាកលេខបើកបរតាមបណ្ដោយផ្លូវ ៥៩៨ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុល ទៅបុ.ករនាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យខ្ទាតចេញទៅផ្លូវម្ខាងទៀត គាប់ជួនស្រាប់តែមានរថយន្តម៉ាកកូរ៉ឡាមួយគ្រឿង ពណ៌ស្ករពាក់ផ្លាកលេខ ភ្នំពេញ2N-0022 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពៅជើងមកត្បូង ក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុ.ករនាំងថ្មអូសទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេ.ចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ចំណែករថយន្តបង្ក បានបន្តបើករត់គេចខ្លួនបាត់ស្រម៉ោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅ ផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img