Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តតូយូតាព្រូស បើកលឿនទៅបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវ ចុងស្ពានស្ទឹងមានជ័យ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿងក្នុងល្បឿនលឿន មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុ.ករនាំងថ្មពុះចែកផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចចុងស្ពានអាកាសស្ទឹងមានជ័យខាងលិច ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តបង្កម៉ាកតូយូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BL-9156 បើកបរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែ ជ្រុលចង្កូតបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ ហើយភ្លាមៗនោះដែរ បានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក៏ឃើញបុរសម្នាក់នៅជាប់ក្នុងរថយន្តក៏នាំគ្នា ប្រញាប់ជួយគាស់ទ្វារយកបុរសខាងលើនោះ ចេញពីក្នុងរថយន្តដោយសុវត្ថិភាព មិនមានរងរបួសនោះទេ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ ចុះមកវាយយករថយន្តបង្កខាងលើ ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×