កន្លងទៅថ្មីៗនេះ ខណៈពេលដែលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន ដែលចែកចាយព័ត៌មានថា ប្រេងសាំងលក់នៅកម្ពុជា មានប្រភេទប្រេងសាំងលក់ «សម្រាប់អ្នកមាន» និង «សម្រាប់អ្នកក្រ» ជាហេតុធ្វើឲ្យក្រសួងពាណិជ្ជកម្មប្រតិកម្ម និងឈានដល់ធ្វើសន្និសីទកាសែតបកស្រាយបំភ្លឺដល់សារព័ត៌មានជាតិ និងអន្តរជាតិ បានជ្រាបច្បាស់អំពីបញ្ហានេះ ។
យ៉ាងណាមិញ ទាក់ទងនឹងករណីនេះផងដែរ កាលពីប៉ុន្មានថ្ងៃមុន មានអាខោនហ្វេសប៊ុកមួយឈ្មោះ Bunny Khmer Angkor ដែលបើករថយន្តចូលទៅចាក់សាំងនៅក្នុងការ៉ាស់សាំងមួយ និងបាននិយាយទៅកាន់បុគ្គលិកចាក់សាំងក្នុងលក្ខណៈលេងសើចថា «…ចាក់សាំងអ្នកក្រ» ហើយបង្ហោះវីដេអូឃ្លីបនេះឡើងលើបណ្តាញសង្គម ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលពីមហាជន នៅពេលនេះ សាម៉ីខ្លួនបានចេញមុខបកស្រាយ និងសុំទោសជាសាធារណៈហើយ ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bunny Khmer Angkor បានបង្ហោះសារបកស្រាយថា៖
****លិខិតបកស្រាយ****
រយះពេលកន្លងមក មានសារពត៏មានជាច្រើន ក៍ដូចជាក្នុងបណ្តាញសង្គម Facebook បានផ្សព្វផ្សាយ និង ចែករំលែកតៗគ្នាស្តីពី សាំងអ្នកមាន សាំងអ្នកក្រ (ដែលជាការដកស្រង់យកមកផ្សព្វផ្សាយខុស ឬ មិនអស់សេចក្តីដើម) ធ្វើអោយរូបខ្ញុំបាទដែលជាប្រជាពលរដ្ឋម្នាក់ មានការងឿងឆ្ងល់ និង ហួសចិត្ត ថាហេតុអីបានជា មានសាំងអ្នកមាន អ្នកក្រ អីអញ្ចឹងទៅវិញ។
ដោយចង់សួរជាសំនួរកំប្លែងលេងផងនោះ ថ្ងៃសុក្រទី១១-ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៦៖១៦នាទីព្រឹក ខ្ញុំបាទបានទៅចាក់សាំង PTT មួយកន្លែង ខ្ញុំបាទដែលជាអតិថិជនឬជាអ្នកចាក់សាំង បានសួរទៅកាន់ប្អូនប្រុសអ្នកលក់សាំងនោះថា មានសាំងអ្នកក្រអត់ ប្អូន? ប្អូនប្រុសអ្នកលក់សាំងក៍ឆ្លើយបែប កំប្លែងមកវិញថា មានបង ពេលនោះក៍ផ្ទុះសំណើចឡើង ហើយខ្ញុំបាទក៍សួរជាបន្តទៀតថា អាម៉េចទៅសាំងអ្នកក្រ? ប្អូនអ្នកលក់សាំងក៍ឆ្លើយកំប្លែងទៀតថា សាំងអ្នកក្រជាសាំធម្មតា រីឯសាំស៊ុបពែរ ជាសាំងអ្នកមាន ហើយខ្ញុំបាទក៍អស់សំណើចក៍លាន់មាត់ថា មានសាំងអ្នកក្រ អីណាអញ្ចឹងទៀត ហាស ហា….។
ដោយ Clip មួយនេះខ្ញុំបាទគ្រាន់តែថត ជាការលេងសើច កំប្លែងលេង មិនមានចេតនាណាមួយ និយាយបរិហាកេរ្តិ៍ ឬ និយាយអោយចុំឈ្មោះ បុគ្គលណាម្នាក់នោះ ខ្ញុំបាទក៍សម្រេចចិត្ត បង្ហោះចូលក្នុង Facebook ខ្ញុំបាទ ។ ភ្លាមៗនោះ Clip នេះត្រូវបាន Page ធំៗមួយចំនួន ទាញយករូបភាព ហើយយកទៅ Trollលេង បង្ហោះនិងចែកចាយបន្ត ដោយគ្មានការអនុញ្ជាតិ្ត បែបគេងចំណេញទៅវិញ។
ប៉ុន្មានម៉ោងក្រោយមក ក្នុងថ្ងៃខែដដែលនោះផងដែរ ក្រសួងពាណិជ្ចកម្ម ក៍បានធ្វើសិន្និសិទ្ធកាសែតបកស្រាយបំភ្លឺ សាពត៏មានជាតិ និងអន្តរជាតិ ក៍ដូចជាក្នុងបណ្តាញសង្គម Facebook ទាំងអស់បានយល់ជ្រាបថា ក្រសួងមិនមានចេតនាណាមួយ ឬនិយាយ បែងចែក សាំងអ្នកមាន ឬ សាំងអ្នកក្រ ដូចជាការដកស្រង់ខុស មិនអស់សេចក្តីដើម ហើយយកទៅផ្សព្វផ្សាយ កន្លងមកនោះទេ…..។ល។
តាមរយះការបកស្រាយខាងលើ ខ្ញុំបាទក៍ដូចជាប្អូនប្រុសអ្នកលក់សាំង ពិតជាមានការសោកស្តាយ និង សូមអភ័យទោស ចំពោះការ លេងសើចជ្រុល ហើយក៍សូមមេត្តា អំពាវនាវដល់ Page ធំៗមួយចំនួន ក៍ដូចជាបងប្អូនអ្នកលេង Facebook មេត្តាឈប់យក Clip នេះយកទៅ ធ្វើអាជីវកម្ម ឬ យកទៅTroll លេង និង សូមអោយលុបចោល Clip នេះចោល តែម្តង ដើម្បីកុំអោយមាន ការយល់ច្រឡំណាមួយ ។
ដោយក្តីគោរព និង អនុគ្រោះ ពីខ្ញុំបាទ Bunny Khmer Angkor.
ប្រែសម្រួល៖ ចន្ទី