Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហានអ៊ុយក្រែន បង្កប់មីនបំផ្ទុះរថភ្លើងដឹកជញ្ជូនប្រេងឥន្ធនៈ និងសព្វាវុធរបស់រុស្ស៊ី

spot_img

រដ្ឋធានីគៀវ៖ មន្រ្ដីក្រុងគៀវ បានអះអាងថា ទ័ពព្រៃរបស់អ៊ុយក្រែន បានលួចបង្កប់ និង បំផ្ទុះរថភ្លើងរថក្រោះពាសដែករបស់រុស្ស៊ី ដែលដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការដឹកជញ្ជូនស្បៀងអាហារ ប្រេងឥន្ធនៈ និង គ្រឿងសព្វាវុធ នៅតាមផ្លូវចន្លោះពីទីក្រុងមេលីតូប៉ូលទៅកាន់ឧបទ្វីបគ្រីមៀ។

សារព័ត៌មាន Ukrinform បានរាយការណ៍ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ថា កម្លាំងទ័ពព្រៃរបស់អ៊ុយក្រែន បានបង្កប់គ្រាប់មីន និង បំផ្ទុះរថភ្លើងពាសដែករបស់រុស្ស៊ី នៅតាមផ្លូវចន្លោះពីទីក្រុងមេលីតូប៉ូល និង ឧបទ្វីបគ្រីមៀ (Crimea) ដែលក្រុងមូស្គូ បានរឹបអូស ពីអ៊ុយក្រែន កាលពីអំឡុងឆ្នាំ២០១៤។ រថភ្លើងពាសដែកនេះ បានបំពេញមុខងារការពារ ឃ្លាំមើលស្ថានការណ៍លើដី និងដឹកជញ្ជូនបុគ្គលិក ឧបករណ៍ និង គ្រាប់រំសេវ។

លោក អាឡិចហ្សេ អារ៉េស្តូវិច (Alexei Arestovich) ទីប្រឹក្សា ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា ផ្លូវរថភ្លើងពាសដែកនោះ បានរងការវាយប្រហារ ពីគ្រាប់មីន ហើយក៏មានសេចក្តីរាយការណ៍ថា រថយន្តស្ទូចរបស់កងទ័ពរុស្ស៊ី ចំនួនពីរគ្រឿង កំពុងតែដំណើរការស្ទូចរថភ្លើង នៅទីនោះ។ ប៉ុន្ដែយើងសូមរំឭកថា សកម្មភាពទ័ពព្រៃ ក្រោមបញ្ជាពីកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន នៅតែបន្ដធ្វើប្រតិបត្ដិការ នៅក្នុងទីក្រុងមេលីតូប៉ូល និង នៅក្នុងតំបន់នោះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×