ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ខែឧសភានេះ បានបញ្ចេញរបាយការណ៍ ពីកម្រិតបរិមាណទឹកភ្លៀង ដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត (គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ១៤ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៨) ។
ដោយក្នុងនោះនៅតាមបណ្តាខេត្តមួយចំនួន មានភ្លៀងធ្លាប់ផងដែរ គឺភ្លៀងមួយមេធំ នាព្រលប់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ បានបង្កឲ្យមានការលិចលង់ដីស្រែប្រជាកសិករ ប្រមាណ ៩០០ ហិកតា (ផ្ទៃដីមិនទាន់សាបព្រោះ) នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ភ្លៀងកំពុងធ្លាក់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាម៉ោង ៦ ល្ងាច ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ នេះ ។
ភ្លៀងបាន និងកំពុងធ្លាក់នៅតំបន់ជាច្រើននៃខេត្តកោះកុង នារសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ នេះ ។
ភ្លៀងកំពុងធ្លាក់នៅផ្នែកខ្លះនៃក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាម៉ោង ១:៣០ នាទី រសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ នេះ ។
ភ្លៀងកំពុងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម នៅផ្នែកខ្លះនៃក្រុងសំរោង ខេត្តឧត្តរមានជ័យ នាវេលាថ្ងៃត្រង់ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ នេះ ។
មេឃកំពុងធ្លាក់ភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម នៅក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង នាម៉ោង ៩ ព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ នេះ ចំណែកតាមបណ្តាខេត្តផ្សេងៗទៀតក៏មានភ្លៀងធ្លាក់ផងដែរ៕ ដោយ៖បញ្ញាស័ក្តិ