Monday, June 27, 2022

ឃាត់ខ្លួនជនជាតិចិន៥នាក់ ពាក់ព័ន្ធនឹងការ លួចបើកទីតាំងផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច កាលពីថ្ងៃទី ២០ ខែ ឧសភាឆ្នាំ ២០២២ បានចុះបង្រ្កាបទីតាំង ផលិតគ្រឿងញៀន មួយកន្លែង និង បានឃាត់ខ្លួនជនសង្ស័យជាតិចិន ចំនួន៥ នាក់ ប្រព្រឹត្តចំណុចភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ការចុះបង្រ្កាប ទីតាំង ផលិតគ្រឿងញៀន ខុសច្បាប់ ខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាល ធ្វើការស្រាវជ្រាវ មានការបើកកន្លែង ផលិតគ្រឿងញៀន នៅចំណុច បង្រ្កាបខាងលើ និង ដកហូតវត្ថុតាងមួយចំនួន ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ច ក្រោយធ្វើការបង្ក្រាបទីតាំងផលិតគ្រឿងញៀនដកហូតបានមាន៖ – សារធាតុគីមីផ្សំ សរុបទម្ងន់ ៦០ គីឡូក្រាម – សារធាតុគីមី សរុបទម្ងន់ ៥.២៨០ គីឡូក្រាម ។

បច្ចុប្បន្ននេះ ជនសង្ស័យជនជាតិចិន៥នាក់ខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា