Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ ជិះម៉ូតូបំពានស្តុប ជ្រុលទៅបុ.ករថយន្តតូយូតាព្រូស បណ្តាលឲ្យ…

spot_img

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានជិះម៉ូតូក្នុងល្បឿនលឿនទាំងបំពានស្តុបក្រហម ក៏ជ្រុលទៅបុ.ករថយន្តតូយូតាព្រូសបើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ស្លា.ប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យឯកជនមួយកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ កែងនិងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះហុងគឹមស្រូ អាយុ៣៧ឆ្នាំ បច្ចុប្បន្ន ស្នក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅខេត្តបាត់ដំបង។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញនារីរូបស្រស់ម្នាក់ បានបើករថយន្តម៉ាក តូយូតាព្រូសពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BQ-8691 បើកបរតាមបណ្ដោយផ្លូវ ១៨២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកឆ្លងស្តុបខៀវ ខណៈឆ្លងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានបុរសម្នាក់ សង្ស័យស្រវឹងស្រា បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៣ មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1BQ-9025 ជិះតាមបណ្តោយផ្លូវ២៦១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ទាំងបំពានស្តុបក្រហម ក៏ជ្រុលទៅបុ.ករថយន្តតូយូតាព្រូសចំពាក់កណ្តាលទ្វារចំហៀងខាងស្តាំ យ៉ាងពេញទំហឹង បណ្តាលឲ្យដួលបែកឈា.មពេញមុខ ហើយភ្លាមនោះដែរ ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានទាក់ទងទៅខាងរថយន្តសាមុយ ឲ្យមកដឹកយកទៅសង្រ្គោះភ្លាមៗ តែអកុសលដោយសភាពធ្ងន់ធ្ងរពេក មិនអាចជួយសង្រ្គោះបាន ក៏បាត់បង់ជីវិតទៅឯមន្ទីរពេទ្យតែម្តងទៅ ចំណែកឯរថយន្តតូយូតាព្រូសវិញ បានបន្តល្បឿនទៅមុខរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងវាស់វែងយកម៉ូតូជនរងគ្រោះ​ ទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌសែនសុខ និងឲ្យបងប្អូនជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីតាមស្រាវជ្រាវរករថយន្ត បន្ទាប់មកក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img