Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលព្រហ្មទណ្ឌ បញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆ.ក់ ទៅតុលាការ

spot_img

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវនិងឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២២ ស្ថិតនៅចំនុចមុខបុរីឡេងណាវ៉ាត្រា ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ដោយបន្ទាប់ពីរូបគេនិងបក្ខពួក៣នាក់ផ្សេងទៀត បានធ្វើសកម្មភាពឆ.ក់ទូរស័ព្ទពីនារីម្នាក់ បណ្តាលឲ្យម្ចាស់ទូរស័ព្ទ ដួលម៉ូតូរងរបួស កាលពីវេលាម៉ោង៤និង៣៣នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចលើផ្លូវ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ូ សុណ្ណដាវីដ ហៅ វីដ អាយុ១៧ឆ្នាំ មុខរបរដឹកឥវ៉ាន់ តាមអនឡាញក្រុមហ៊ុនSK ស្នាក់នៅផ្ទះលេខ៨ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ( គ្មានសារធាតុញៀន)
ចំណែកជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយជនរងគ្រោះ ក៏មិនទាន់បានមកដាក់ពាក្យបណ្តឹងនោះទេ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ និងស្វែងរកជនរងគ្រោះឲ្យមកដាក់ពាក្យបណ្តឹង។

ចំណែកជនសង្ស័យ នៅថ្ងៃអាទិត្យនេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×