Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទីពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សនយោបាយទាំងអស់ ធ្វើសកម្មភាពហែក្បួនឃោសនារបស់ខ្លួន សម្រាប់ភូមិសាស្រ្តមួយចំនួន

spot_img

ភ្នំពេញ៖ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី សភាពការណ៍ទូទៅថ្ងៃទីពីរ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗ ក្នុងរាជធានី ខេត្តទាំង ២៥ ស្របតាមកម្មវិធីដែលគណបក្សនយោបាយបានដាក់ជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត តាមមធ្យោបាយ ផ្សេងៗ និងលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ។

តាមការសង្កេតឃើញថា ទោះបីមានគណបក្សនយោបាយមួយចំនួនបានកំណត់យកថ្ងៃទីពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោត ធ្វើសកម្មភាពហែក្បួនឃោសនារបស់ខ្លួនសម្រាប់ភូមិសាស្ត មួយចំនួន ប៉ុន្តែជារួមសកម្មភាពឃោសនាបោះឆ្នោតថ្ងៃទីពីរនេះ មិនសូវមានការហែក្បួនទ្រង់ទ្រាយធំ ដូចថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ ដោយភាគច្រើនបានធ្វើការចាក់មេក្រូ នៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ ការឃោសនាតាមផ្ទះ ការចែក ខិត្តប័ណ្ណ។

សរុបមកសភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ក្នុងថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងអសចិត្តនោះគ.ជ.ប ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×