ឆ្នាំជូត ៖ ការងារ មិនអំណោយផលល្អ ត្រូវដោះស្រាយបញ្ហាច្រើននៅកកស្ទះ ។ លុយកាក់ ថ្ងៃនេះមានខ្ទង់ចំណាយក្រៅគម្រោងជាច្រើន។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។ សុខភាព ល្អ , គួរទទួលទានទឹកឲ្យច្រើន។ ទិសនាំលាភទិសនិរតី តំណម ទិសខាងកើត ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកជួយអាសា ឆ្នាំវក ៕
ឆ្នាំឆ្លូវ ៖ ការងារ ត្រូវប្រយ័ត្នប្រយែងពាក្យសម្តីកុំឲ្យកើតមានទំនាស់ក្នុងការងារ។ លុយកាក់ ប្រយ័ត្នពេលបើកបរយានជំនិះ ដើម្បីបញ្ចៀសការពិន័យប្រាក់ដោយសារបំពានច្បាប់ចរាចរ។ មនោសញ្ចេតនា ងាយកើតមានការយល់ច្រឡំ , ឈ្លោះប្រកែកគ្នា។ សុខភាព យកចិត្តទុកដាក់ដល់ក្រពះ, ស្បែក គួរបរិភោគដែនអាហារមានប្រយោជន៍ សម្រាប់ប្រព័ន្ធរំលាយអាហារ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង ។ ពណ៌នាំសំណាងពណ៌ខ្មៅ, ខៀវ។ អ្នកយកអាសាឆ្នាំកុរ ៕
ឆ្នាំខាល ៖ ការងារ ត្រូវបានថ្នាក់លើនិងអ្នករួមការងារជួយជ្រោមជ្រែងគាំទ្រ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន។ មនោសញ្ចេតនា គួរគោរពភាពជាឯកជនរបស់គូស្នេហ៍។ សុខភាព គេងឲ្យបានគ្រប់គ្រាន់ បញ្ចៀសមានជំងឺ។ ទិសនាំលាភទិសខាងត្បូង, តំណមទិសខាងលិច។ ពណ៌ក្រហម , ស្វាយ។ អ្នកយកអាសាឆ្នាំមមី ៕
ឆ្នាំថោះ ៖ ការងារ សម្រេចបានស្នាដៃឆ្នើម ក្លាយជាមុខសញ្ញាដ៏ចាប់អារម្មណ៍របស់ក្រុមហ៊ុន។ លុយកាក់ ៖ អាចវិនិយោគរកចំណេញបានច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ។ សុខភាព គួរចេញទៅក្រៅកម្សាន្តឲ្យស្រឡះខួរក្បាល ។ ទិសនាំលាភទិសពាយ័ព្យ , តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខ្មៅ , ខៀវ។ អ្នកយកអាសាឆ្នាំកុរ ៕
ឆ្នាំរោង ៖ ការងារ ៖ ប្រយ័ត្នមិនត្រូវឲ្យពាក្យអុចអាលពីក្រៅឥទ្ធិពលអសកម្មដល់ការងារ ។ លុយកាក់ មិនស្ថិរភាព, គួរកាត់បន្ថយការចំណាយដែលមិនចាំបាច់។ មនោសញ្ចេតនា ពោរពេញដោយភាពរីករាយគួររក្សាឲ្យបានស្ថានភាពនេះ ។ សុខភាព យកចិត្តទុកដាក់ដល់ក្រពះ និងតំបន់ពោះ , មិនត្រូវបរិភោគចំណីផ្អែមច្រើន។ ទិសនាំលាភទិសខាងជើង តំណមទិសខាងកើត ។ ពណ៌នាំសំណាងពណ៌ស ។ អ្នកយកអាសាឆ្នាំ វក ៕
ឆ្នាំម្សាញ់ ៖ ការងារ មិនត្រូវប្រឹងហួសនាំឲ្យបាក់កម្លាំង ធ្វើអ្វីត្រូវឲ្យល្មមនឹងសមត្ថភាពរបស់ខ្លួន។ លុយកាក់ បានការជួយឧបត្ថម្ភជាលុយកាក់ពីមនុស្សចាស់ជាងខ្លួន។ មនោសញ្ចេតនា មានឱកាសបានជួបគ្នានិស្ស័យត្រូវចេះបង្កើតទំនាក់ទំនងឲ្យជាប់។ សុខភាព គួរបរិភោគគ្រាប់ធញ្ញជាតិឲ្យបានច្រើន។ ទិសនាំលាភទិសខាងកើត , តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌បៃតង។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ ការងារ ត្រូវព្យាយាមរៀនសូត្របន្ថែមចំណេះដឹងក្នុងការងារកុំឲ្យអ្នកនៅជុំវិញមើលស្រាលសមត្ថភាពអ្នក។ លុយកាក់ មានឱកាសរកបានចំណូលច្រើន។ មនោសញ្ចេតនា រីករាយ, សុភមង្គល។ សុខភាព គួរចេញដើរលំហែក្រៅផ្ទះឲ្យបានញឹកញាប់។ ទិសនាំលាភទិសឥសាន្ត , តំណមទិសនិរតី។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ ការងារ ស្ថិរភាព គួរប្រមូលផ្តុំបំពេញឲ្យបានកាន់តែល្អថែមទៀត។ លុយកាក់ ប្រយ័ត្នមានបាត់របស់ទ្រព្យ ។ មនោសញ្ចេតនា ត្រូវរក្សាភាពស្មោះត្រង់ចំពោះគូស្នេហ៍កុំមានចិត្តងាករេតាមការអូសទាញរបស់អ្នកដទៃ។ សុខភាព ៖ យកចិត្តទុកដាក់ដល់ស្បែក និងក្រពះ។ ទិសនាំលាភទិសខាងត្បូង , តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ ការងារ ដំណើរការដោយរលូន ពុំមានបញ្ហាអ្វីមករាំងស្ទះ ។ លុយកាក់ អាចទិញបានរបស់ល្អក្នុងតម្លៃយ៉ាងថោក។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនលួចស្រឡាញ់ ។ សុខភាព គួរបរិភោគផ្លែឈើឲ្យបានច្រើន ចៀសវាងរបស់ត្រជាក់ ។ ទិសនាំលាភទិសខាងជើង, តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខ្មៅ, ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ ការងារ មិនត្រូវដោយសារតែប្រយោជន៍តូចមួយចំពោះមុខធ្វើឲ្យបាត់ឱកាសធំក្នុងការងារ។ លុយកាក់ មិននឹងនរ ត្រូវចេះសន្សំសំចៃ ។ មនោសញ្ចេតនា គួរចេះយោគយល់អធ្យាស្រ័យឲ្យមនុស្សដែលអ្នកស្រឡាញ់។ សុខភាព ប្រយ័ត្នបញ្ហាប្រព័ន្ធដង្ហើម។ ទិសនាំលាភទិសនិរតី , តំណមទិសឦសាន្ត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំចរ ៖ ការងារ មានអ្នកជួយយកអាសាក្នុងការងារ ហេតុនេះគ្រប់យ៉ាងប្រព្រឹត្តទៅដោយងាយស្រួល ។ លុយកាក់ ត្រូវចេះក្តាប់ឱកាសរកប្រាក់ឲ្យទាន់ពេលក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា មិនបានល្អ មានទំនាស់តិចតួចនឹងគ្នា ។ សុខភាព ៖ ល្អប្រសើរ ។ ទិសនាំលាភទិសខាងត្បូង , តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌ក្រហម , ស្វាយ។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ ការងារ ត្រូវបង្កើតតុល្យភាពរវាងការងារ និងពេលវេលាសម្រាក។ លុយកាក់ ថ្ងៃនេះអាចទិញបានរបស់ដែលអ្នកស្រឡាញ់ជាមួយនឹងតម្លៃសមល្មម។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ។ សុខភាព ចៀសវាងបរិភោគចំណីត្រជាក់, គួរបរិភោគផ្លែឈើឲ្យច្រើន ។ ទិសនាំលាភទិសខាងជើង , តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ ៕