Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងអំពើហ.ង្សា យកពូថៅវា.យទៅលើជនរងគ្រោះបណ្តាលម្នាក់ ឲ្យរងរបួសភ្នែក

spot_img

បាត់ដំបង ៖ មន្ត្រីនគរបាលស្រុកសង្កែ កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២២ បានឃាត់ខ្លួន បុរសសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិ.ង្សា ដោយយកខ្នងពូថៅវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសភ្នែក ប្រព្រឹត្តនៅត្រង់ចំណុចក្រុមទី០៧ ភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។

មន្ត្រីនគរបាលស្រុកសង្កែបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ហឿន ជាតិ ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ចំណែកឯជនរងគ្រោះមានឈ្មោះ អ៊ិត សុភុនវាសនា ភេទប្រុស អាយុ ៤៣ ឆ្នាំ ស្នាក់នៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។

បច្ចុប្បន្ន, ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img