ក្រោយពីរៀបការជាមួយភរិយាដ៏ស្រស់ស្អាតកាលពីចុងឆ្នាំ ២០១៧ កន្លងទៅនេះ អ្នកគាំទ្រសង្កេតឃើញថា សុខ ជំនោ តែងតែបង្ហាញភាពផ្អែមល្ហែម និងមានពេលវេលាដើរលេងក្រៅប្រទេសជាញឹកញាប់ជាមួយភរិយាបណ្ដូលចិត្តរបស់ខ្លួន ហើយជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះ មានដំណឹងថាអ្នកទាំង ២ត្រៀមខ្លួនទទួលសមាជិកថ្មីម្នាក់ទៀត ខណៈដែលពេលនេះភរិយារបស់កវីនិពន្ធល្បីល្បាញរូបនេះ កំពុងមានផ្ទៃពោះ ។
សម្រាប់ដំណឹងមួយនេះ ធ្វើឱ្យលោក សុខ ជំនោ សប្បាយចិត្តយ៉ាងខ្លាំង ព្រទាំងបង្ហាញអារម្មណ៍នេះ ប្រាប់ទៅកាន់អ្នកលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ហើយអ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រលោក រំភើបចិត្តទៀតនោះ គឺលោក សុខ ជំនោ កាន់តែស្រឡាញ់ភរិយារបស់លោកទ្វេរដង ដោយជាក់ស្ដែងក្នុងឱកាសឈប់សម្រាករយៈពេល ៣ថ្ងៃកន្លងទៅនេះ លោក បានដឹកដៃភរិយា ទៅកម្សាន្តនៅឯក្រៅប្រទេសថែមទៀតផង មិនតែប៉ុណ្ណោះ ក៏បានថតរូបផ្អែមល្ហែមជាមួយគ្នាជាច្រើនសន្លឹកបង្ហោះលើគណនីហ្វេសប៊ុករបស់លោក ក៏ដូចជារបស់ភរិយាលោកផងដែរ ៕ សាវុធ