Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​មើល​ទិដ្ឋភាព​ផ្ទះ​ដ៏​ស្កឹមស្កៃ​របស់​អ្នកនាង យក់ ថិ​ត​រដ្ឋា និង លោក ឃុំ ប៉ុណ្ណា​ដែ​ត បន្តិច​មើល៍ យ៉ាងណាដែរ

spot_img

​​បន្ទាប់ពី​ចាប់ដៃ​រៀបការ​ជា​ប្ដី​ប្រពន្ធ​អស់​រយៈពេល​ច្រើន​ឆ្នាំ កន្លងមកនេះ តារាចម្រៀង អ្នកនាង យក់ ថិ​ត​រដ្ឋា និង លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​បង្កើត​ចំណងដៃ​កូនៗ​ដ៏​គួរឱ្យ​ស្រឡ​ញ់ និង​សាង​គ្រួសារ​មួយ​ប្រកបដោយ​សុភមង្គល និង​កក់ក្ដៅ​បំផុត ខណៈដែល​ជីវភាព​របស់​ពួកគាត់​មាន​ភាព​ធូរធារ​បំផុត ដោយ​ក្រៅពី​មាន​រថយន្ត​ទំនើបៗ ក៏មាន​ផ្ទះ​វីឡា​ធំ​ស្កឹមស្កៃ​ផងដែរ ។

​បច្ចុប្បន្ននេះ ថ្វីបើ​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាងណាក្ដី ក៏​អ្នកនាង យក់ ថិ​ត​រដ្ឋា នៅតែ​បន្ត​អាជីព​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន បន្ទាប់ពី​ចាកចេញ​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយ​បើ​ក្រឡេកមើល​លោក ឃុំ ប៉ុណ្ណា​ដែ​ត ដែលជា​ស្វាមី​ឯណោះ​វិញ លោក​បាន​បោះបង់​អាជីព​ជា​តារាចម្រៀង​មួយរយ​ភាគរយ​ហើយ ដោយ​ផ្ដោត​ខ្លាំង​ទៅលើ​មុខ​ជំនួញ​ដែល​គេ​ដឹងថា លោក​ជា​អ្នកជំនួញ​អចលនទ្រព្យ​ដ៏​ពូកែ​ម្នាក់ ។

​មិន​ខុសពី​តារា​ឯទៀត​ឡើយ ដែល​តែងតែ​បង្អួត​ភាពមានបាន​របស់ខ្លួន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ថ្មីៗ​នេះ ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើ ក៏បាន​បង្ហាញ​ពី​ភាព​រីករាយ​ក្នុង​រង្វង់​គ្រួសារ ព្រមទាំង​ភាពមានបាន​របស់ខ្លួន​នៅលើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ផងដែរ ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ស្ញើ​ច​សរសើរ​មិន​ដាច់​ពី​មាត់​ឡើយ ៕ សាវុធ​

  

spot_img
×