ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១៦ខែឧសភានេះ បានប្រកាសថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៥ យាងចូល ៦៦ព្រះវស្សា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនបត្រប្រភេទ ២០០០០ រៀល គំរូថ្មី ធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាស់ប្រាក់ដែលបានចេញផ្សាយរួចហើយ។
យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពីការចេញផ្សាយធនប័ត្រ ប្រភេទ ២០០០០រៀលគំរូថ្មី ដើម្បីអបអរសារទរ ក្នុងឱកាសដ៏មហានក្ខឬក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៦៥ យាងចូល ៦៦ ព្រះវស្សា ។ អនុក្រឹត្យសម្រេច អនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា។
ចំពោះលក្ខណៈពិសេសនៃធនបត្រប្រភេទ ២០០០០ រៀល គំរូថ្មីនេះមានចែងក្នុងប្រកាស របស់ធនាគារជាតិនៃកម្ពុជា ដូចខាងក្រោម៖