Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ម​មួយ​ដុំ​ទិញ​តែ ២,៥​ដុល្លារ គេ​ឲ្យ​ថ្លៃ ៥​ម៉ឺន​ដុល្លារ​ហើយ មិន​ខ្ចី​លក់​ទៀត​ (មានវីដេអូ)

ថ្ម​មួយ​ដុំ​ត្រូវបាន​បុរស​ម្នាក់ ទិញ​នៅតាម​ផ្លូវ​មានតម្លៃ​តែ ៥០.០០០​ដុង ក្រោយមក​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ដល់​ទៅ ២​ម៉ឺន តែ​ម្ចាស់​វា​ដាច់ខាត​ពុំ​ព្រម​លក់​។ Nguyen Thanh Nhan អាយុ ៦៨​ឆ្នាំ រស់នៅ​ទីក្រុង Nam Dinh ខេត្ត Nam Dinh ដែល​ជា​ម្ចាស់​ដុំថ្ម​នេះ ឲ្យដឹងថា ដុំថ្ម​នេះ​គឺ​ធម្មជាតិ​សុទ្ធសាធ ពុំ​មាន​ដៃ​មនុស្ស​ធ្វើការ​ឆ្លាក់​កាត់ត​អ្វី​ឡើយ ។ លក្ខណៈពិសេស​របស់​វា គឺ​មាន​សណ្ឋាន​រូបរាង​ដូច​ជា​សត្វ​អណ្តើក មាន​ក្បាល​រាង​ឱន​ចុះ មាត់​ខាំ​ដាវ​មួយ​ប្រវែង ៣,៥ សង់ទីម៉ែត្រ និង​មាន ភ្នែក​ថែមទៀត​ផង ។ លើសពី​នេះ​នៅលើ “​ស្នូ​ក​” មាន​ពន្លេច​ចេញ​អក្សរ​វៀតណាម ២​ពាក្យ ថា “​ចិត្ត​មួយ​ថ្លើម​មួយ​” ពណ៌​ខ្មៅ​អណ្តែត​លើ​ថ្ម​រាង​ស្នូក​ពណ៌​លឿង​យ៉ាង​ច្បាស់ក្រឡែត​។​

​ដុំថ្ម​ធម្មជាតិ​សុទ្ធសាធ​ពុំ​បាន​រង​ការប៉ះទង្គិច​ពី​បាតដៃ​មនុស្ស ។​

​ក្រៅពីនោះ តាម​លោក​ប្រៀបធៀប ស្នូក​របស់​ថ្ម​នេះ​មាន​ទម្រង់​ដូច​ផែនទី​របស់​រដ្ឋធានី​ហាណូយ​នៅ​ឆ្នាំ ២០០៤ ។ ដុំថ្ម​នេះ មាន​ទម្ងន់​សរុប ២០,៤Kg ទទឹង ២២​សង់ទីម៉ែត្រ កម្ពស់ ២៣​សង់ទីម៉ែត្រ ដែល​សុទ្ធសឹង​ជា​តួលេខ​តាម​ក្បួន​ហុងស៊ុយ នាំមក​នូវ​ភ័ព្វសំណាង​ទ្រព្យសម្បត្តិ ។ បន្ទាប់​ពី​ការសង្កេត និង​រកឃើញ​ចំណុច​ពិសេសៗ​ខាងលើ លោក Nguyen Thanh Nhan គិតថា វា​គឺជា​វត្ថុ​ស័ក្តិ​សិទ្ធ​ដែល​ធម្មជាតិ “​ផលិត “​ឡើង​។ ចំពោះ​ក្បាល​អណ្តើក​រាង​ឱន​ចុះ ហើយ​មាត់​ខាំ​ដាវ​នោះ លោក​បកស្រាយ​ថា វា​ស្រដៀង​នឹង​ខណៈពេលដែល​ស្តេច​វៀតណាម Le Loi ធ្វើសង្គ្រាម​ឈ្នះ​ទ័ព​ស្តេច​ម៉េង​របស់​ចិន ។​

​លោក Nguyen Thanh Nhan កំពុង​ពណ៌នា​អំពី​លក្ខណៈពិសេស​លើ​ដុំថ្ម​នេះ​។​

​លោក​ឲ្យដឹង​បន្ថែមថា លោក​ទិញ​វា​បាន​នៅ​ហាង​លក់​ថ្ម​សម្រាប់​លម្អរ​មួយ នៅតាម​ផ្លូវ​ក្នុង​តម្លៃ ៥​ម៉ឺន​ដុង (២,៥​ដុល្លារ​) ប៉ុណ្ណោះ ។​

​នៅលើ​ផ្ទៃ​លើ​ថ្ម​មាន​រាង​ដូច​ស្នូកអណ្តើក ទម្រង់​វា​ស្រដៀង​នឹង​ផែនទី​ក្រុង​ហាណូយ​ឆ្នាំ ២០០៤ ។ ហាក់ដូចជា​ខ្ញុំ​មាន​និស្ស័យ​នឹង​ដុំថ្ម​នេះ ព្រោះថា នៅ​នោះ​មាន​ដុំថ្ម​រាប់រយ​ពាន់​ដុំ​ឯណោះ​។​

​អក្សរ​បុរាណ​វៀតណាម (​ស្រដៀង​អក្សរ​ចិន​) ពន្លេច​ឡើង​ផ្ទៃ​ខាងលើ​នៃ​ដុំ​ថ្ម​ដែល​មាន​រាង​ដូច​ស្នូក​អណ្តើក ។​

​តាំង​ពី​ទិញ​បាន​ដុំថ្ម​នេះ ខ្ញុំ​ទទួល​អារម្មណ៍​ថា សុខភាព​ទទួលបាន​ប្រសើរឡើង ជំងឺ​រ៉ាំរ៉ៃ ក៏​ថយចុះ ហើយ​ថែមទាំង​ឡើង​ទម្ងន់ “​មុន​នេះ​ខ្ញុំ​ស្គម​ខ្លាំងណាស់​។ រីឯ​ការរកស៊ី​ក៏​មាន​លទ្ធផល​ល្អ ពិសេស​នៅ​ដើមឆ្នាំ ២០១៦ កន្លងមក ខ្ញុំ​បាន​ឈ្នះក្តី​មួយ​ដែល​អូសបន្លាយ​អស់​រយៈកាល ២៥​ឆ្នាំ​ទៀត​ផង ។ ម្ចាស់​ដុំថ្ម​និយាយថា ៖ ទាំងអស់​នេះ​ពុំមែន​ជា​រឿង​ស័ក្តិ​សិទ្ធ​ទេ​ឬ​? ។​

​ដុំថ្ម​មានព័ត៌​ធម្មជាតិ

​ដោយសារ​លោក​ជា​មនុស្ស​ចូលចិត្ត​សិក្សា​អំពី​ហុងស៊ុយ ហេតុ​នេះ​ក៏​ថតរូប​បង្ហោះ​ឡើង​បណ្តាញ​សង្គម​ដើម្បី​ចែករំលែក ។ លោក​ពិតជា​ទទួលបាន ខ​មិន​យ៉ាងច្រើន ក្នុង​នោះ​ខ្លះ​សុំ​ទិញ ហើយ​ហ៊ាន​ឲ្យ​តម្លៃ​ដល់​ទៅ ៥​ម៉ឺន​ដុល្លារ​ឯណោះ ទោះ​យ៉ាងណា​លោក​ពុំ​ព្រម​លក់​វា​ទេ​។​

​តាម​លោក​នោះ​កុំ​និយាយ​ពី​រឿង​លក់ដូរ​ដុំថ្ម​នេះ​ឲ្យសោះ វា​ជា​វត្ថុ​ដែល​ទេវតា​ប្រគល់​ភារៈ​ឲ្យ​អ្នក​មាននិស្ស័យ​ដើម្បី​ថែរក្សា​ទុក​វា​ប៉ុណ្ណោះ លោក​ពុំ​មែន​ជា​ម្ចាស់​វា​ទេ ៕ ចន្ទ្រា

×