ភ្នំពេញ ៖ ក្រោយពីអាជីវករ អ្នកលក់ដូរនៅផ្សារឯករាជ្យ២ ប្រមាណជាង១០០នាក់ផ្ទុះការតវ៉ាក្នុងចំណោមតូបលក់ដូរសរុបជាង២០០តូប ដោយសារតម្លៃ សន្តិសុខ អនាម័យប្រចាំខែឡើងថ្លៃលើសពីធម្មតា បងប្អូនអាជីវករមិនយល់ព្រម ត្រូវបានប្រធានផ្សារ បញ្ជាឲ្យបិទ ផ្តាច់ចរន្តអគ្គីសនីក្នុងផ្សារចោល រំខានដល់ការលក់ដូររបស់ពួកគាត់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្សារឯករាជ្យ២ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
នៅរសៀលថ្ងៃដដែលនេះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យបានចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាមួយចំនួន ជូនបងប្អូនអាជីករនៅផ្សាឯករាជ្យ2 សង្កាត់ចោមចៅទី៣បានចប់សប់គ្រប់ហើយអាជីវករបានឯកភាពត្រឡប់ទៅវិញអស់ដែរ។
ក្នុងនោះអាជីវករ បានឲ្យដឹងទាំងត្អូញត្អែថាជាធម្មតា តម្លៃសេវា លើផ្នែកសន្តិសុខ អនាម័យ ប្រចាំខែក្នុង១ខែបង់ចំនួន២០ដុល្លា ហើយអាជីវករទាំងចំនួនជាង២០០តូប អាចទទួលយកបាន ស្រាប់តែមកដល់ក្នុងខែមេសា បែជាប្រធានផ្សារ តម្លើងថ្លៃតម្លៃសេវាខាងលើ ឡើងទៅដល់ចំនួន២៥ដុល្លា ជាតម្លៃមួយធ្វើឲ្យអាជីវករប្រឈមនឹងបញ្ហា ម្យ៉ាង ផ្សារខាងលើស្ងាត់ លក់ដូរមិនសូវដាច់ផង ពោលបានតែថ្ថៃសៅរ៍ អាទិត្យ កម្មកររោងចក្រឈប់សម្រាក ជាហេតុធ្វើឲ្យបងប្អូនអ្នកលក់ដូរមិនពេញចិត្តនូវការតម្លើងថ្លៃនេះ រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ខឹងអាជីវករមិនព្រមបង់លុយបែជាប្រធានផ្សារបញ្ជាឲ្យអ្នកមើលការផ្សារ បិទផ្តាច់ចរន្តអគ្គីសនីចោល រំខានដល់ការលក់ដូររបស់បងប្អូន បង្កឲ្យភ្ញាក់ផ្អើល អាជ្ញាធរចុះទៅសម្របសម្រួល ។ ពលរដ្ឋសំណូមពរ សូមរក្សានូវតម្លៃសេវា សន្តិសុខ អនាម័យឲ្យនៅដដែល ៕ ដោយ៖បញ្ញាស័ក្តិ