ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានស្រាយបញ្ជាក់ថា ថ្លើម និងក្រចកដៃមានទំនាក់ទំនងជាមួយគ្នាយ៉ាងពិសេស ហេតុនេះប្រសិនបើក្រចកដៃអ្នកមានសញ្ញាចម្លែកដូចខាងក្រោម ចាំបាច់ត្រូវទៅជួបវេជ្ជបណ្ឌិតកាន់តែឆាប់កាន់តែល្អ ។
វេជ្ជសាស្ត្របុរាណចិន កត់ត្រាទុកឲ្យដឹងថា ក្រចកដៃ វាបង្ហាញពីស្ថានភាពសុខភាពរបស់ថ្លើម ។
ការស្រាវជ្រាវថ្មីៗនេះ ក៏បានបញ្ជាក់បន្ថែមដែរថា ពេលរាងកាយជួបបញ្ហា ថ្លើមមានជំងឺ ឬ មានសារធាតុពុលហួសហេតុ វានឹងបញ្ចេញសញ្ញាព្រមាននៅនឹងក្រចកដៃ ជាអាទិ៍ដូចរូបភាពខាងលើ ប្រសិនពិនិត្យឃើញថា ក្រចកដៃមានស្នាមត្រង់ភ្លឹងរួចហើយប៉ោងឡើងលើ ឬក៏ផតចុះ វាជាសញ្ញាព្រមានពីសារជាតិពុលហួសហេតុក្នុងសរីរាង្គបណ្តាលឲ្យដំណើរការបំប្លែងសារធាតុរបស់ថ្លើមជួបប្រទះនឹងឧបសគ្គ និងចុះខ្សោយ។
នេះជាករណីទី ២ ដែលក្រចកដៃអ្នកបង្ហាញឡើងនូវស្នាមបាក់ទទឹង ។ នេះជាសញ្ញាព្រមានថា ជំងឺថ្លើមរបស់អ្នកបានវិវឌ្ឍន៍ចូលដំណាក់កាលក្រិន។ ត្រូវចាប់អារម្មណ៍ថា ពេលនោះស្នាមរាងកណ្តៀវវានឹងរលុបបាត់បន្តិចម្តងៗ ស្លេក ហើយក្រចករឹង តែងាយបាក់ ។
ករណីទី ៣
នៅពេលដែលក្រចកដៃអ្នកស្រាប់តែមានស្នាមត្រង់ខ្មៅដូចអូសបន្ទាត់ ហើយមុននោះអ្នកពុំធ្លាប់មានប៉ះទង្គិចនឹងអ្វីទាំងអស់ វាជាសញ្ញាព្រមានពីការរលាកថ្លើម ។ វេជ្ជសាស្ត្រទំនើប បានបញ្ជាក់ថា ការរលាកថ្លើម គឺកោសិកាថ្លើមរងរបួស ជាហេតុនាំឲ្យពណ៌ក្រម៉ៅនៅក្នុងកោសិកាថ្លើមកើនឡើង ។ ហើយកោសិកានៃសារធាតុខ្លាញ់ក៏កើតឡើងព្រមគ្នា រួចវាវិវឌ្ឍន៍ដល់កម្រិតណាមួយនោះ វានឹងធ្វើឲ្យក្រចកដៃមានស្នាមពណ៌ក្រម៉ៅ ដូចពោលខាងលើ ៕ លីសា