Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ​បំផុត គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ត្រូវ​តាម​ផែនការ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់ចុះ កើន​សម្ពាធ អំពី​ការរកចំណូល ។ មនោ​ញ្ចេ​ត​​គួរ​មាន​ភាព​ជឿជាក់​លើ​គ្នា​ក្នុង​រឿង​មនោ​សញ្ចេ​តគួរ​មាន​ភាពជឿជាក់​លើ​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិនល្អ ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​អសកម្ម​ដល់​ទិន្នផល​ការងារ ត្រូវ​ខំ​សម្រួល​ស្មារតី​មកវិញ ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការ​ថ្លែង​រក​លាភ ។​ ​មនោសញ្ចេតនា គួរ​ចេះ​ក្តាប់​ឱកាសល្អ​នៅ​ចំពោះមុខ ។​

​ឆ្នាំ​ខាល ៖ ការងារ​ថ្ងៃនេះ​ត្រូវ​ប្រយ័ត្ន​បញ្ចៀស​កុំឲ្យ​មាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ ធម្មតា​មិន​ត្រូវ​លោភលន់​ហួស​ក្នុង​បញ្ហាលុយ កាក់ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំ​ថោះ ៖ ការងារ មាន​កើតរឿង​រំខាន​ចិត្តច្រើន ត្រូវ​តាំងចិត្ត​ប្រឈម​ដោះស្រាយ ។ លុយកាក់ ចាយវាយ​ត្រូវ​សន្សំសំចៃ ព្រោះ​ចំណូល​មិន​នឹងនរ ។​ ​មនោសញ្ចេតនា​គួរ​មាន​ភាពក្លាហាន​ក្នុង​ការបង្ហាញ​ទឹកចិត្ត​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​រោង ៖ ការងារ​ត្រូវ​សហការ​ឲ្យបាន​ល្អ​ជាមួយ​អ្នក​រួម​ការងារ កុំ​បង្កទំនាស់​នៅ​កន្លែងធ្វើការ ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​​ហេតុ​នេះ​អ្នក​មិន​ត្រូវ​បោកប្រាស់​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា មិន​ត្រូវ​តឹងតែង​គាបសង្កត់​ផ្លូវចិត្ត​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​ខំ​ប្រឹងប្រែង​បន្ថែមទៀត ទើប​អាច​ឈាន​ឡើង​ខ្ពស់​មួយ​ជំហាន​ទៀត ។ លុយកាក់ ស្ថិរភាព ចំណូល​មានជា ប្រចាំ​ដូច​ធម្មតា ។ មនោសញ្ចេតនា​​មាន​រឿង​មិន​សប្បាយចិត្ត​ខ្លះ​នាំ​ឲ្យ​ឥទ្ធិព​លមិន​ល្អ​ដល់​មនោសញ្ចេតនា រវាង​អ្នក​និង​គូស្នេហ៍ ។​

​ឆ្នាំ​មមី ៖ កើត​មាន​រឿង​ក្រៅ​បំណង​ជាច្រើន​ធ្វើឲ្យ​អ្នកដោះស្រាយ​មិនទាន់ ចូរ​នឹងនរ​ប្រឈម​បញ្ហា​គ្រប់យ៉ាង​នឹង​កន្លងផុត ។ លុយកាក់ ថ្ងៃនេះ​អាច​មាន​បាត់បង់​របស់រ​បរតិ​ច​តួច ។​ ​មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី កុំឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​គូស្នេហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ប្រយ័ត្ន​កុំឲ្យ​កើត​មាន​កំហុសឆ្គង ។ លុយកាក់ ចំណាយ​ច្រើន​ជាង​ចំណូល មុន​ទិញ​របស់​អ្វី​ត្រូវ​ថ្លឹងថ្លែង​ឲ្យ​មែនទែន ។​

​ឆ្នាំ​វក ៖ ការងារ មិន​មាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ទោះ​ជួប​ការលំបាក​ខ្លះៗ តែ​នៅ​តែ​អាច​ដោះស្រាយបាន​។ លុយកាក់​ថ្ងៃនេះ​ទុកដាក់​កាបូប​ប្រុង​ឲ្យ​មធ្យ័​ត ព្រោះ​អាច​ជួប​រឿង​ស៊យ ។​ ​មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​រកា​៖ ការងារ រីកចម្រើន​ល្អ ត្រូវ​ចេះ​ផ្តល់​យោបល់​ឲ្យ​អ្នក​ជុំវិញខ្លួន​ដឹង​ពី​បំណង​ក្នុង​ការងារ​របស់​អ្នក ។ លុយកាក់ គួរ​ក្តាប់​ឱកាស​ឲ្យទាន់​ក្នុង​ការរកលុយ​នាថ្ងៃនេះ ។ មនោសញ្ចេតនា​កុំឲ្យ​ការងារ​ឥទ្ធិពល​មិន​ល្អ​ដល់​រឿង​មនោសញ្ចេតនា ៕

​ឆ្នាំចរ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​កុរ ៖​ការងារ ប្រយ័ត្ន​មាន​អ្នក​លួច​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់ចុះ ខ្ទង់ចំណាយ​កាន់តែ​មាន​ច្រើន ។ មនោសញ្ចេតនា​ចិត្ត​មិន​សប្បាយ​ជះឥទ្ធិពល​អាក្រក់​ដល់​ចំណង​ស្នេហ៍​របស់​អ្នក ៕​

spot_img
×