Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ​៖ មោទនភាព​ខ្ពស់បំផុត​ទាំង​៦​ចំណុច តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា​

​​ភ្នំពេញ​៖ កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ណែនាំ​ពី​គោលការណ៍​រៀបចំ​ធាតុ​ចូល​សម្រាប់​រៀបចំ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​.) ២០១៩-២០២៣ នា​សណ្ឋាគារ​ភ្នំពេញ ថ្ងៃ​ពុធ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោម​អ​ធីប​តីភាព​របស់ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ ។​

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ កម្ពុជា​ពិតជា​មាន​មោទនភាព​ខ្ពស់​ណាស់ ចំពោះ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​.) របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្រេចបាន ហើយ​មោទនភាព​ខ្ពស់​ទាំង​៦​ចំនុច ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សកល​នោះ គឺ​៖១. ប្រជាជន​កម្ពុជា​បាន​រស់នៅ​ក្នុង​សន្តិភាព​ពេញលេញ គ្មាន​ការភ័យខ្លាច​។​

២.​ជា​ប្រទេស​ដែល​ត្រូវបាន​គេ​មក​ជួយ​ដោះស្រាយ​ទំនាស់​ផ្ទៃ​ក្នុង​ពេល​នេះ​បាន បញ្ជូន​មនុស្ស​មន្ត្រី​របស់​កម្ពុជា​ទៅ​ជួយ​បណ្តា​ប្រទេស​មួយចំនួន​វិញ និង​ក្លាយជា ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ធំៗ​ជាច្រើន​ដែល​មាន​មេដឹកនាំ​ប្រទេស​មហាអំណាច ទាំងអស់​លើ​សកលលោក​មក​ចូលរួម​។​

៣.​ជា​ប្រទេស​ដែល​ខ្វះ​ស្បៀងអាហារ ទៅ​ជា​ប្រទេស​នាំ​ស្បៀង​ទៅ​ផ្តត់ផ្គង់​ទីផ្សារ​ក្រៅ ប្រទេស​។​

៤. ជា​ប្រទេស​ដែល​មាន​ការភ័យខ្លាច ទៅ​ជា​ប្រទេស​ដែល​កំពុង​ទាក់ទាញ​បាន​ទេស ចរណ៍​ដ៏​ច្រើន​មក​ទស្សនា​និង​ស្នាក់នៅ និង​អាច​ដើរហើ​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា​។ ៥. ជា​ប្រទេស​ដែល​មាន​ចំណូល​ប្រជាជន​ទាប​ប្រមាណ ២០០​ដុល្លារ​អាមេរិក នៅក្នុង ទស្សវត្សរ៍​ឆ្នាំ​២០០០ កើន​មកដល់​ប្រមាណ​ជិត​១៥០០​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ ជាពិសេស បាន​ឈាន​ដល់​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។ និង​៦. ជា​ប្រទេស​ដែល​ប្រជាជន រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាពក្រីក្រ រង្វង់​៥០​ភាគរយ នៅ ក្នុង​ឆ្នាំ​២០០៧ ធ្លាក់​មក​ទាប​ជាង ១៣,៥​ភាគរយ នៅក្នុង​ឆ្នាំ​២០១៤ និង បន្ត​ធ្លាក់ចុះ​ជា​បន្ត​ទៀត​។​

​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​.) ២០១៩-២០២៣ គឺជា​ឯកសារ​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល កម្ពុជា ដែល​នឹង​បង្ហាញ​ជា​លម្អិត​នូវ សកម្មភាព កម្មវិធី និង គម្រោង​សំខាន់ៗ ដែល​នឹង​ត្រូវ អនុវត្ដ​ដោយ​បណ្ដា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ធ្វើឲ្យបាន​សម្រេច​នូវ​បណ្ដា​គោលដៅ​អាទិភាព​របស់​ជាតិ ដូច​មានចែង​នៅក្នុង យុទ្ធសាស្ដ្រ​ចតុកោណ ដែល​ជា​របៀបវារៈ​គោល នយោបាយ​សង្គម សេដ្ឋកិច្ច នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។​

​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នេះ គឺ​ត្រូវបាន​តាក់តែងឡើង​និង អនុម័ត​ដោយ​ផ្អែក​លើ​ការវាយតម្លៃ​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ដ​ក្នុង​នីតិកាល​ទី​៥ និង ដោយ​ផ្អែក​លើ​ឆន្ទៈ និង បំណងប្រាថ្នា​របស់​ប្រជាជន ព្រមទាំង​ផ្អែកលើ​បរិការណ៍​ជាតិ និង អន្ដរជាតិ មក​ធ្វើ​អាទិ​ភាវូបនីយកម្ម នូវ​បណ្ដា​អាទិភាព ដែល​ត្រូវបាន​ដាក់​ចេញ​មក ហើយ រៀបចំ​លម្អិត សម្រិត​សម្រាំង សម្រួច​បន្ថែម សំដៅ​រំលេ​ចឲ្យចេញជា​របៀបវារៈ​គោលន​យោ បាយ​សង្គម សេដ្ឋកិច្ច​របស់​កម្មវិធី​នយោបាយ​នេះ និង ឲ្យចេញ​ជា​កញ្ចប់​អាទិភា​ពនៅតា​ម បណ្ដា​វិស័យ​សំខាន់ៗ​នានា​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ស៊ីសង្វាក់ ប្រទាក់ក្រឡា​គ្នា និង យោងគ្នា​ទៅវិញទៅមក​សម្រាប់​ជា​មូលដ្ឋាន​ឈាន​ទៅ​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​រួម របស់ ជាតិ​។ ដូច្នេះ របៀបវារៈ​គោលនយោបាយ​សង្គម សេដ្ឋកិច្ច​នេះ គឺ​ជា​បេសកកម្ម និង ការប្ដេជ្ញា​ចិត្ដ​យ៉ាង​ហ្មឺង​ម៉ាត់​របស់​រាជរដ្ឋាភិបា​ល​កម្ពុជា ក្នុង​សកម្មភាព​កែទម្រង់ ដើម្បី​ពង្រឹង គុណភាព​អភិបាលកិច្ច និង ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច ក្នុង​កម្រិត​ខ្ពស់ ដែល​ជា​កត្ដា​ដ៏​ចាំបាច់ បំផុត​សម្រាប់​ធានា​ចីរភាព​នៃ​ការអភិវឌ្ឍ និង ការកាត់បន្ថយ​ភាពក្រីក្រ​។

ក្នុងន័យនេះ រាជ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកថា ផ​.​យ​.​អ​.​ជ​. គឺជា​ឧបករណ៍​មួយ​ដ៏​សំខាន់​សម្រាប់​អនុវត្ដ គោលនយោបាយ​អាទិភាព​ទាំងឡាយ សំដៅ​ឈាន​ទៅ​សម្រេចបាន​នូវ​បណ្ដា​គោលដៅ និង​ចំណុច​ដៅ អាទិភាព​របស់​ជាតិ ហើយ​ការ​អនុវត្ដ​ប្រកបដោយ​ជោគជ័យ​នូវ ផ​.​យ​.​អ​.​ជ​. ២០១៩-២០២៣ ទាមទារ​ឲ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ពី​សំណាក់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ នឹង​រួមចំណែក​យ៉ាងច្រើន​នៅក្នុង​ការធ្វើឲ្យ សម្រេចបាន​នូវ​បណ្ដា​គោលដៅ​អាទិភាព​របស់​ជាតិ ដូច​បាន​កំណត់​នៅក្នុង​កម្មវិធី​នយោបាយ ដំណាក់កាល​ថ្មី ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×