តាមប្រភព័ត៌មានយោធាអាមេរិកមួយនៅថ្ងៃទី ១៦ ខែឧសភា សមយុទ្ធយោធាអូសបន្លាយ ២សប្តាហ៍ រវាងអាមេរិក-កូរ៉េខាងត្បូង ដែលចាប់ផ្តើមពីថ្ងៃទី ១១ ខែឧសភា នោះ នឹងពុំមានការចូលរួមរបស់យន្តហោះទម្លាក់គ្រាប់បែក B-52 ដូចផែនការដំបូងឡើយ ។
យន្តហោះ B-52 អាមេរិក
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា យន្តហោះយោធា B-52 និងពុំមានក្នុងសមយុទ្ធយោធានេះទេ ។
គួររំលឹកថា ម្សិលមិញនេះរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Song Young-moo និងមេបញ្ជាការកងមក្លាំងអាមេរិកប្រចាំកូរ៉េខាងត្បូង ឧត្តមសេនីយ៍ Vincent Brooks បានប្រព្រឹត្តទៅរយៈពេលប្រមាណ ៤០នាទី ដើម្បីពិភាក្សាអំពីបញ្ហាដែលក្រុងព្យុងយ៉ាងសម្រេចលុបចោលកិច្ចចរចាជាន់ខ្ពស់ជាមួយក្រុងសេអ៊ូល ដែលតាមគំរោង នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែឧសភា ម្សិលមិញនេះ នាភូមិផ្អាកសង្គ្រាម Panmunjom ៕ សូយន